លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែ មករា លើកទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៦។​

(រាជធានី​ភ្នំពេញ)​: ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល អញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែ មករា លើក ទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានលើកឡើងជំរុញដល់កម្លាំងក្រោមឱវាទបន្តយកចិត្តទុកដាក់ បង្ការទប់ស្កាត់ និងអនុវត្តវិធានការណ៍បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្អែកលើ វិធានការណ៍ជំនាញ និងច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីជាការ ឆ្លើយតបទៅនឹង គោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះអនុវត្តអនុក្រឹត្យ០៣ អនក្រ.បក របស់ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ៥ខែមករា ឆ្នាំ២០២៦ ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំដើម្បី ធានា សន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

លោកអធិការក៏បានណែនាំ លោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ ត្រូវប្តេជ្ញាបន្តដឹកនាំបង្ការ និង ស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងឱ្យបានជាដាច់ខាតដោយមិន ដកដៃឡើយ បញ្ហាក្មេងទំនើងគេមើលឃើញថាបានបង្កប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាខ្លាំងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ទៀត៕

 

ផ្សាយ​:ថ្ងៃទី​១៥ ខែកុម្ភៈ​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង