
(ខេត្តតាកែវ)៖ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ដោយលោកឡុង សិកា
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងកម្លាំងអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ បានចុះបង្ក្រាបចំនួន២ករណី:
+ករណីទី១ ហិង្សាដោយចេតនា ដែលប្រព្រឹត្តឡើងនៅវេលាម៉ោង១២:៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់÷
១.ឈ្មោះ លី ដេវីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិគោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
២.ឈ្មោះសឿង ណុច ហៅឃ្មឹប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន÷
១.ម៉ូតូ០១គ្រឿង
២.មួកសុវត្ថិភាព០១និងខ្សែក្រវ៉ាត់០១។
+ ករណីទី២ រក្សាទុកអាវុធដោយគ្មានការអនុញ្ញាត បានចុះបង្ក្រាបនៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់÷
១.ឈ្មោះ ផាន សុភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិកណ្ដាល ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
២.ឈ្មោះ ហេង សុឡា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រមូសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
៣.ឈ្មោះខាន់ ហែមបូរិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
៤.ឈ្មោះ ជឿន សុខពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
៥.ឈ្មោះ ឃុន បញ្ញារស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
៦.ឈ្មោះ យ៉ាន ពិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិយាមខាវ ឃុំត្រាពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន÷
១.កាំបិតតាំងតោដងឬស្សី០១ដើម ប្រវែង០,៦៥ម៉ែត្រ
២.កាំបិតតាំងតោដងឈើ០១ដើម ប្រវែង០,២៨ម៉ែត្រ
៣.ដំបងដែករលាស់០១ដើមប្រវែង០,៤៤ម៉ែត្រ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យនិងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។
ផ្សាយ:ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា( HarryVS)
ប្រភព:កងរាជអាវុធហត្ថខេត្តតាកែវ



