ផែន សុខា ម្នាក់នេះ ជាអ្នកណា? ហេតុអីមកអះអាងថា ជាអ្នកតំណាងឱ្យលោក ទូច តាំងស្រួ មេភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ!!

ផែន សុខា រូបនេះ សុំណាត់ជួបខ្ញុំនិយាយការងារសម្ងាត់ពាក់ព័ន្ធលក់ដីសាធារណៈ នៅសង្កាត់ព្រៃស ភូមិរកាកុះ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលប្រព្រឹត្តដោយលោកមេភូមិ និងបក្ខពួកទាំង១៧នាក់ផ្សេងទៀត។

យ៉ាងណា ដើម្បីការពារផលប្រយោជន៍សាធារណៈ ខ្ញុំដាច់ខាតមិនជួបបុគ្គល ផែន សុខា ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ជាពិសេសបុគ្គលនេះអះអាងជាតំណាងមេភូមិ ហើយសុំមកជួបខ្ញុំ ប៉ុន្តែបែរជាមិនមានឯកសារភ្ជាប់មកបំភ្លឺ។

សំណួររាក់ៗ ឯកសារងាយៗ ប៉ុន្តែមេភូមិរកាកុះឆ្លើយមិនចេញពាក់ព័ន្ធក្នុងការបង្ហាញឯកសារទិញលក់ដី មេភូមិរកាកុះ មិនហ៊ានបង្ហាញឯកសារ ឬ វិក័យប័ត្រចំណូលចំណាយ។

សារធារណៈមតិឆ្ងល់ថា «លុយជាង ២លានដុល្លារ បានពីការលក់ដីសារធារណៈ «ដីស្រះរួមភូមិ» ទំហំជាង១ហិចតា យកទៅណាអស់ហើយ!
ហេតុអីលក់ដីសាធារណៈ មិនឆ្លងកាត់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធសោះចឹង?។

ស្នើសុំ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បើកការស៊ើបអង្កេតជាបន្ទាន់។

ស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មេត្តាជួយអន្តរាគមន៍និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចំពោះករណីនេះ ពីព្រោះលេចធ្លាយមកថា កំពុងរៀបចំឯកសារជាសម្ងាត់ ដើម្បីកសាងប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)៕

ព័ត៌មានដែលជាប់ទាក់ទង