លោក ឯម សុវិសាល ប្រធានសមាគមសម្ព័ន្ធ យុវជនសារព័ត៌មាន ដើម្បីសន្តិភាពប្រចាំខេត្តបាត់ដំបង អញ្ជើញដឹកនាំ ក្រុមការងារចុះជួបសួរសុខទុក និងនាំយកនូវថវិកា មួយចំនួនដែលជាទឹកចិត្តរបស់ក្រុមការងារសមាគមទាំងមូលដើម្បីចូលរួមសម្រួល នូវទុកលំបាករបស់លោក ចនចន្ទី ដែលជាសមាជិករបស់សមាគមដែលកំពុង សម្រាកព្យាបាលនៅមន្ទីពេទ្យដោយសារជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលអោយបាក់ឆ្អឹងជើង។

(ខេត្តបាត់ដំបង): នាព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០២៦ នេះ សមាគមសម្ព័ន្ធ យុវជនសារព័ត៌មាន ដើម្បីសន្តិភាពប្រចាំខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ឯម សុវិសាល ជាប្រធាន សមាគមន៍ លោក រឺ រាន់ នី ជាទីប្រឹក្សាជាន់ខ្ពស់ លោក ឯម សុរិសេដ្ឋ អនុប្រធានទី១ លោកស្រី ហៀង អនុប្រធានទី២ លោក អន អឿម លេខាធិការ លោក ស្រីបញ្ញា លេខាធិការរង លោក សួន ហ៊ុន ព្រមទាំងសមាជិកសមាជិកា សមាគមសម្ព័ន្ធយុវជនសារព័ត៌មាន ដើម្បីសន្តិភាពប្រចាំខេត្តបាត់ដំបងបានអញ្ជើញដឹកនាំ ក្រុមការងារចុះជួបសួរសុខទុក និងនាំយកនូវថវិកា មួយចំនួនដែលជាទឹកចិត្តរបស់ក្រុមការងារសមាគមទាំងមូលដើម្បីចូលរួមសម្រួល នូវទុកលំបាករបស់លោក ចនចន្ទី ដែលជាសមាជិករបស់សមាគមដែលកំពុង សម្រាកព្យាបាលនៅមន្ទីពេទ្យដោយសារជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលអោយបាក់ឆ្អឹងជើង។
ឆ្លៀតក្នុងឱកាសនោះដែរលោក ឯម សុវិសាល ប្រធានសមាគមប្រចាំខេត្តបាត់ដំបង ក៏បានពាំនាំនូវប្រសាសផ្តាំផ្ញើនិងសាកសួរសុខទុកជូនពរ ពីចំងាយរបស់ឯកឧត្តម មីន ចាន់ធី ព្រមទាំងថ្នាក់ដឹកនាំ សមាគមទាំងអស់នូវរាជធានីភ្នំពេញក៏ដូចជានូវតាមបណ្តាខេត្តផងដែរ។
ផ្សាយ:ថ្ងៃទី១៨ ខែកុម្ហះ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)


