ក្រុមការងារថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ទទួលបន្ទុកផ្នែកសប្បុរសធម៌ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានតំណាងឲ្យ លោក មីន ចាន់ធី ប្រធានសមាគម អញ្ជើញចុះសួរសុខទុក្ខ លោក កុយ ឈនវុទ្ធី សមាជិកនៃអង្គភាពគេហទំព័រសារព័ត៌មាន ASEAN DAILY

ដែលកំពុងសម្រាកព្យាបាលជំងឺ (គាបសរសៃជើង) នៅមន្ទីរពេទ្យ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញ
ក្នុងឱកាសនោះ ក្រុមការងារបាននាំយកថវិកា ដែលទទួលបានពីការរៃអង្គាសពីសមាជិកសមាគម និងអង្គភាពសារព័ត៌មាន ASEAN DAILY ប្រគល់ជូនលោក កុយ ឈនវុទ្ធី ដើម្បីជួយដោះស្រាយជីវភាព និងចំណាយលើការព្យាបាលជំងឺ
ជាមួយគ្នានេះផងដែរ លោក មីន ចាន់ធី ប្រធានសមាគមបានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរលោក កុយ ឈនវុទ្ធី ព្រមទាំងក្រុមគ្រួសារ ឲ្យឆាប់ជាសះស្បើយ និងមានកម្លាំងចិត្តរឹងមាំ។
ជាចុងក្រោយ ខ្ញុំបាទ កុយ ឈនវុទ្ធី ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មីន ចាន់ធី ប្រធានសមាគម ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារសារព័ត៌មានអង្គភាព ASEAN DAILY ទាំងអស់ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភ សូមគោរពជូនពរ ឲ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀនឃ្លាតឡើយ៕

ព័ត៌មានដែលជាប់ទាក់ទង