ឯកឧត្តម ឈួរ សុបញ្ញា ប្តេជ្ញាចិត្តក្នុងការ ត្រៀមលក្ខណៈជានិច្ចក្នុងការសហការជាមួយនឹង គណៈសង្ឃ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តឱ្យខាង តែបាននូវខ្លឹមសារនៃសង្ឃ ប្រកាសអនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣

(កំពង់ស្ពឺ): នៅព្រឹកថ្ងៃសុក្រ ៤ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលការចាត់តាំងពីឯកឧត្តម ចាយ បូរិ ន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្តម ឈួរ សុ បញ្ញា រដ្ឋលេខាធិការកករសួងធម្មការនិងសាសនាបាន អញ្ជើញចូលរួមជាអធិបតីជាមួយព្រះមុនីសត្ថាចារ្យ កោសល កែវ ចន្ថា ព្រះមេគណខេត្តមហានិកាយ ព្រះ មុនីតាលវ័ន ម្តង ចក្រី ព្រះមេគណខេត្តគណៈធម្មយុត្តិក និកាយក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុ សំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើក ទី៣៣ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ សម្រាប់ខេត្តកំពង់ស្ពឺ ដោយមានការនិមន្ត ចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះសង្ឃ សមណសិស្ស និង ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញ ខេត្ត និងគណៈកម្មការ អាចារ្យ ក្នុងខេត្តកំពង់ស្ពឺ សរុប ប្រមាណជា១,១៨២ អង្គ/នាក់ ដែលរៀបចំឡើងនៅក្នុង បរិវេណវត្ត ដំណាក់ត្រាច ស្ថិតក្នុងឃុំដំបូករូង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្ត មហានិកាយ និងព្រះមេគណខេត្តគណៈធម្មយុត្តិក និកាយ មានសង្ឃដិកាថា ពិធីផ្សព្វផ្សាយ ខ្លឹមសារ សង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ ប្រចាំឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ ក្រោមបរិយាកាស ដែលព្រះរាជាណាចក្រកម្ពុជា មានសុខដុមរមនា ប្រកបដោយស្មារតីឯកភាព សាមគ្គីភាព ក្នុងការ ការពារ និងថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ របស់ ប្រទេសជាតិ និងតម្លៃព្រះពុទ្ធសាសនា ជាពិសេស គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះ រាជាណាចក្រកម្ពុជា តែងតែចូលរួមសហការជាមួយ ក្រសួងធម្មការនិងសាសនា តែងតែបាន រៀបចំ អនុ សំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ទូទាំងប្រទេសប្រចាំឆ្នាំ នីមួយៗ ដើម្បីត្រួតពិនិត្យលើកការ អនុត្តន៍ខ្លឹមសារ សង្ឃប្រកាសកន្លងមក និងលើកទិសដៅការងារសម្រាប់ ឆ្នាំបន្តទៀត។
ឯកឧត្តមបានថ្លែងក្នុងឱកាសនោះថា ពិធីផ្សព្វផ្សាយ ខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេសលើកទី៣៣ នេះ គឺប្រព្រឹត្តទៅ ប្រកបដោយមហាសាមគ្គីភាពដ៏ទូលំទូលាយ និង ស្និទ្ធស្នាលបំផុត ក្នុងវិស័យសាសនា ស្របពេលដែល ប្រជាជនកម្ពុជាយើង កំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់ របស់អង្គព្រះមហាក្សត្រជាទី គោរពសក្ការៈ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ព្រះពុទ្ធសាសនាចូល ក្នុងកម្មវិធីអប់រំ តាមសាលារៀនរដ្ឋ និងឯកជនផងដែរ។ ការជួបជុំនា ពេលនេះពិតជាមានសារៈ សំខាន់ណាស់ ដើម្បីកែលម្អ បទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រង ព្រះពុទ្ធសាសនា ក៏ដូចជាការដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់គុណតម្លៃ និងតួនាទីរបស់ព្រះពុទ្ធ សាសនា នៅក្នុងសង្គមខ្មែរ។
ឯកឧត្តមបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាទទួលខុសត្រូវកិច្ចការសាសនាខេត្ត កំពង់ស្ពឺតាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី ប្តេជ្ញា ចិត្តក្នុងការត្រៀមលក្ខណៈជានិច្ចក្នុងការសហការ ជាមួយនឹងគណៈសង្ឃ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត ឱ្យខាងតែបាននូវខ្លឹមសារនៃសង្ឃ ប្រកាសអនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣។ ឯកឧត្តម ក៏បានលើកទឹកចិត្ត រក្សាឱ្យបាន នូវស្មារតី សាមគ្គីភាពជាធ្លុងមួយ ដើម្បីបន្តរៀបចំ និងអនុវត្ត ផែនការថ្មីៗ ស្របតាម គោលនយោបាយ លើកកម្ពស់ សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនី យកម្មសាសនា» សំដៅលើក តម្កើងគុណតម្លៃព្រះពុទ្ធ សាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ ខ្មែរឱ្យបាន រុងរឿង និងគង់វង្ស, ព្រមទាំងលើកកម្ពស់សីលធម៌សង្គម និង សុខដុមនី យកម្មសាសនា ក្នុងសង្គមជាតិផងដែរ៕
ផ្សាយ:ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)


















