រដ្ឋបាលខេត្តព្រះសីហនុគ្រោងនឹងបេីក“ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម និងរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ.

(ខេត្តព្រះសីហនុ)៖ នាសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយលោក សាមុត សុធារិទ្ធអភិបាលរងនៃគណអភិបាលខេត្តព្រះសីហនុ បានរៀបចំពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងឱកាសបើកព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ វប្បធម៌ និង ពាណិជ្ជកម្ម»នៅ លើទីលានតេជោ (ពយតាមូង)
ពិធីនេះបានប្រព្រឹត្តទៅដោយមាន ការអញ្ជើញចូលរួមពីសំណាក់លោកស្រី អភិបាលរងក្រុងព្រះសីហនុ លោក ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រី ពាក់ព័ន្ធយ៉ាងច្រើនកុះករ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម របស់ខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងទាក់ទាញភ្ញៀវទេសចរមកសម្រាកកម្សាន្តក្នុង ខេត្តព្រះសីហនុឱ្យបានច្រើនកុះករ ព្រមទាំងលើកកម្ពស់សុខភាព សាមគ្គីភាព និងក្តីស្រឡាញ់តាមរយៈសកម្មភាព កីឡារត់ប្រណាំង និងការកៀរគរមូលនិធិគាំទ្រដល់វីរកងទ័ពការពារព្រំដែនកម្ពុជា-ថៃ។
សូមបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ វប្បធម៌ និង ពាណិជ្ជកម្ម»នៅ លើទីលានតេជោ (ពយតាមូង)គឺគ្រោងបេីកជាផ្លូវការនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ក្រោមប្រធានបទ”ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហអធិបតីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ហេីយព្រឹត្តិការណ៍នេះនឹងបិទបញ្ចប់នៅថ្ងៃទី២៦ ខែកុម្ហះ ឆ្នាំ២០២៦។
ដោយឡែកក្នុង «ពិព័រណ៍ទេសចរណ៍ វប្បធម៌ និង ពាណិជ្ជកម្ម» ក៏មានព្រឹត្តិការណ៍រត់ប្រណាំង ចម្ងាយ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រផងដែរ ក្រោមប្រធានបទ៖ “រត់ដើម្បីក្តីស្រឡាញ់”។
ផ្សាយ:ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)









