ក្រសួង​ព័ត៌មាន​ ប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»ក្រោម​អធិបតីភាពឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា.​

(រាជធានី​ភ្នំពេញ)​:កាល​ពីព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ​ឆ្នាំ២០២៦​ ក្រសួងព៌ត័ត៍មាន​ ​បានរៀបចំប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង​​ វគ្គបណ្តុះ​បណ្តាល​នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គភាពសារព័ត៌មាន សរុបចំនួន ២៤៤នាក់។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។

កម្មវិធីនេះជាផ្នែកមួយនៃការពង្រឹងសមត្ថភាពធនធានមនុស្សការលើកកម្ពស់សណ្តាប់ធ្នាប់ព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយភាពទំនួលខុសត្រូវក្នុងសង្គម។

វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្តោតលើមុខវិជ្ជាសិក្សាសំខាន់ៗរួមមាន៖

• ការដោះស្រាយវិវាទក្រៅប្រព័ន្ធក្នុងវិស័យព័ត៌មាន

• ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

• ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ

• ប្រវត្តិសារព័ត៌មាននៅកម្ពុជា

• ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ

• តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។

ដោយឡែកថ្ងៃទី២នេះកម្មវិធីបានផ្តោតលើការពន្យល់ច្បាប់ពាក់ព័ន្ធ វិស័យសារព័ត៌មាន ការពិភាក្សាករណីជាក់ស្តែង ព្រមទាំងការ ពង្រឹងស្មារតីវិជ្ជាជីវៈ ក្រមសីលធម៌ និងទំនួលខុសត្រូវក្នុងការ ផ្សព្វផ្សាយព័ត៌មាន។

គោលបំណងពង្រឹងការយល់ដឹងផ្នែកច្បាប់ និងលើកកម្ពស់ ស្មារតីវិជ្ជាជីវៈ ដើម្បីបង្កើនគុណភាព និងភាពជឿជាក់នៃវិស័យសារព័ត៌មាន។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែកុម្ភៈ​ ឆ្នាំ​២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

រូបថត​:រតនា(ក្រសួង​ព័ត៌មាន)​

 

ព័ត៌មានដែលជាប់ទាក់ទង