កម្ពុជា​សូម​ស្វាគមន៍! នាវា​ទេសចរណ៍​ខ្នាតយក្សសញ្ជាតិ BAHAMAS,​ SEABOURN ENCORE ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​។

(ខេត្ត​ព្រះសីហនុ)​: នៅវេលាម៉ោង 07:00 នាទី ថ្ងៃទី24 ខែកុម្ភ: ឆ្នាំ2026 នាវាទេសចរណ៍ចំនួន 1គ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ដោយ​សុវត្ថិភាព​។

នាវានេះមានផ្ទុកភ្ញៀវទេសចរណ៍សរុបចំនួន 529 នាក់ ស្រី 271 នាក់ មាន 23 សញ្ជាតិ​ នាវិកចំនួន 415 នាក់/ស្រី 88 នាក់ មាន 43 សញ្ជាតិ​ ចំនួនភ្ញៀវដែលមានច្រើនជាងគេ USA 261 នាក់ ។

+ លក្ខណៈបច្ចេកទេស៖

– ប្រវែងបណ្តោយ 210.50 m

– ប្រវែងទទឹង 28 m

– ជំរៅទឹក 6 m

នាវាមកពីប្រទេស វៀតណាម នឹងត្រឡប់ទៅប្រទេស ថៃ នៅវេលាម៉ោង 20:00 នាទី នាថ្ងៃដដែល។ ភ្ញៀវទេសចរណ៍ចេញតាមខេត្តសៀមរាបចំនួន 37 នាក់ ស្រី 18 នាក់ មាន 6 សញ្ជាតិ ។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែកុម្ភៈ​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង