លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានណែនាំ និងដាក់បទបញ្ជាដូចខាងក្រោម÷

តាកែវ ៖ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានណែនាំ និងដាក់បទបញ្ជាដូចខាងក្រោម÷
១-ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ គ្រឿបបំពាក់ និងត្រៀមធ្វើផែនការការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ ជូនថ្នាក់ដឹកនាំ ដែលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនានា ពេលខាងមុខ
២-បន្តពង្រឹងធ្វើការល្បាតចល័តក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ជាពិសេសក្រុមក្មេងទំនើង ដែលតែងតែបង្កការអុកឡុកធ្វើឱ្យខូចសណ្តាប់ធ្នាប់សន្តិសុខសង្គម ប៉ះពាល់ដល់សីលធម៌សង្គម។
ក្នុងករណីនេះដែរលោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការខេត្ត បានអំពាវនាវដល់គ្រួសារបងប្អូនប្រជាពលរដ្ឋយើង ដែលមានសមាជិកកូន-ចៅ ណែនាំ រឺប្រដៅមិនស្តាប់ រឺដើរផ្លូវមិនល្អ គួរសហការជាមួយ អាជ្ញាធរដែនដី រឺកងកម្លាំងសមត្ថកិច្ច រឺគ្រូបង្រៀន ដើម្បីធ្វើការណែនាំពួកគាត់ឱ្យដើរផ្លូវល្អឡើងវិញ និងទប់ស្កាត់ពួកគាត់កុំឱ្យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗ ធ្វើឱ្យខូចអនាគត
៣-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំណុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline 1212)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់,បង្ក្រាបបទល្មើស Scams Online,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រចាំថ្ងៃ,ប្រជុំជួរត្រួតពិនិត្យកម្លាំង,ចូលរួមស្គែនក្រយ៉ៅដៃស្រង់យកវត្តមាន,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។
