ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការ នគរបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត.

(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការ នគរបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុកទាំង៦ និងលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង២៩ នៅសាលប្រជុំ នៃស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ (បណ្តោះអាសន្ន) ៕
ក្រៅពីការបូកសរុបលទ្ធផលការងារដែល សម្រេចបាន អង្គប្រជុំក៏បានពិភាក្សាលើ ចំណុចប្រឈមនានា និងដាក់ចេញនូវ ទិសដៅការងារបន្ត សំខាន់ៗរួមមាន ពង្រឹង ការងារបង្ក្រាបបទល្មើស៖ បន្តបង្កើនការ យកចិត្តទុកដាក់លើបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ។បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ នឹងជំរុញការផ្តល់សេវារដ្ឋបាល និង ការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យកាន់តែ មានប្រសិទ្ធភាព និងស្និទ្ធស្នាលជាមួយ ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះគឺជាការឆ្លុះបញ្ចាំងពីការ យកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ស្នងការដ្ឋានខេត្ត ក្នុងការធានាឱ្យបាននូវ “ភូមិ-ឃុំ សុវត្ថិភាព” និងរក្សានូវស្ថិរភាព សន្តិសុខក្នុងខេត្តតំបន់ឆ្នេរមួយនេះឱ្យ កាន់តែល្អប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តមស្នងការ បាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាលទាំងអស់ ដែល បានលះបង់កម្លាំងកាយចិត្តក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំង ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរយៈពេល ពេញមួយខែកន្លងមកនេះ។
ផ្សាយ:ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
រូបភាព៖ស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ
ដកស្រង់ពី៖មន្ទីរព័ត៌មានខេត្តព្រះសីហនុ










