សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសពិសេសផ្តាច់មុខដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប្រទេសបែលហ្សិកដោយលើកឡើងពីស្ថានភាពព្រំដែនកម្ពុជាថៃ និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបច្ចេកវិទ្យា Scam Online។
នៅថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសពិសេសផ្តាច់មុខដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប្រទេសបែលហ្សិកដោយលើកឡើងពីស្ថានភាពព្រំដែនកម្ពុជាថៃ និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបច្ចេកវិទ្យា Scam Online។
សារព័ត៌មានបានសរសេរព័ត៌មានពីរដាច់ដោយឡែកអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជាដោយផ្តោតលើការគោលជំហរនៃការដំណោះស្រាយដោយ សន្តិវិធីឈរលើមូលដ្ឋានច្បាប់ និងការប្រឆាំងប្រឆាំងនឹងស្កេមអនឡាញ ហើយត្រូវបានសារព័ត៌មាននានានៅលើពិភពលោកបានដកស្រង់ទៅផ្សព្វផ្សាយបន្ត។
ក្នុងកិច្ចផ្តល់បទសម្ភាសពិសេសផ្តាច់មុខដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថាសេដ្ឋកិច្ច ខ្មៅ កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់កម្ពុជា និងធ្វើឱ្យខូចកេរ្តិ៍ ឈ្មោះរបស់កម្ពុជា។ ហេតុនេះហើយទើបយើងប្តេជ្ញានឹងបោសសំអាតវាឱ្យអស់”។
សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា៖ “មជ្ឈមណ្ឌលបោកប្រាស់ខ្លះអាចនឹងបង្កើតលទ្ធផលផ្ទាល់ខ្លះដល់ផ្នែក អចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញរបៀបជា ការបង្កើតមជ្ឈមណ្ឌល។ល។ ប៉ុន្តែប្រាក់ចំណូលគឺមិនបានចូល មករាជរដ្ឋាភិបាលកម្ពុជាទេ”។
ពាក់ព័ន្ធសំណួរទាក់ទងនឹងករណី លោក ចេន ហ្សី ដែលត្រូវ បានឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជានោះ សម្តេចធិបតី បាន បញ្ជាក់ថា៖ “យើងមិនបានដឹងថា គាត់ជាមេខ្លោងនោះទេ! ហើយសកម្មភាពរបស់គាត់ក៏យើងមិនដឹងដែរ! អាជ្ញាធរកម្ពុជា បានចាត់វិធានការភ្លាមៗ នៅពេលដឹងថាគាត់ជាមេខ្លោងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។
សូមរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំ របស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ កាលពីខែមករាកន្លងទៅ សម្តេចធិបតី បានដាក់ចេញនូវទិសដៅ យុទ្ធសាស្ត្រថ្មីៗ និងយ៉ាងម៉ឺងម៉ាត់បំផុត សំដៅបោសសម្អាត រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដី កម្ពុជា យ៉ាងយូរបំផុតនៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខ នេះ។
ជាមួយគ្នានេះ យោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា តាមរយៈការបង្ការ ទប់ស្កាត់ និងចុះ
បង្ក្រាបបោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះ គិតត្រឹម ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនបរទេស ជាង ២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្តពី ព្រះរាជាណាចក្រកម្ពុជា ខណៈប្រមាណជាង ៣ម៉ឺននាក់ ត្រូវ បានបណ្តេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ។
https://www.rfi.fr/en/international-news/20260225-scam-centres-destroying-cambodia-s-economy-pm-tells-afp
https://www.straitstimes.com/asia/se-asia/scam-centres-destroying-cambodias-economy-pm-tells-afp
https://www.straitstimes.com/asia/se-asia/cambodia-wants-de-escalation-in-conflict-with-thailand-pm-tells-afp
ផ្សាយ:ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ដកស្រង់ពី:ក្រសួងព័ត៌មាន




