អ្នកស្រី ពៅ វណ្ណា និងប្តីឈ្មោះ តុល សារិន (ជាមេឃុំអូរបីជាន់) ព្រមទាំងបក្ខពួក បានគប់គិតគ្នាជាមួយក្រុមគ្រួសារអ្នកស្រី សេង គឹម បង្កើតលិខិតបញ្ជាក់ប្រវត្តិដីក្លែង ឬ ឯកសារក្លែង ដែលមានចុះហត្ថលេខាដោយលោក តុល សារិន ជាមេឃុំអូរបីជាន់ផ្ទាល់ ព្រមទាំងចុះហត្តលេខា នៅលើលិខិតផ្ទេរសិទ្ធិអំឡុងឆ្នាំ ២0១៨-២០១៩-២០២០ 

លើដីរបស់ឧកញ៉ា លី សាយឃាង អស់ ជិត 200ហិកតា ក្នុងនោះអោយទៅប្រពន្ធខ្លួន(ពៅ វណ្ណា) ១៦ហិកតា ដោយរំលោភសេចក្តីសម្រេចរក្សាការពាររបស់តុលាការឆ្នាំ២០១៤  រំលោភលើដែនសមត្ថកិច្ចសាធារណៈ បំពានលើបណ្តឹងទប់ស្កាត់ និងរំលោភអំណាច ជាពិសេសនោះគឺលោក តុល សារិន បានក្លែងឋានៈតួនាទីចុះហត្ថលេខា បោះត្រា លើលិខិតផ្ទេសិទ្ធពី ឆេង សុបុណ្យ ទៅឈ្មោះ ម៉ែន វិន ធ្វើនៅថ្ងៃទី២៧ ខែ១០ ឆ្នាំ២០០៤ តែបែជាមកបោះត្រាមេឃុំថយក្រោយនៅថ្ងៃទី០៩ ខែ០៣ ឆ្នាំ២០០៤ ទៅវិញ ហើយនៅក្នុងឆ្នាំ២០០៤ លោក តុល សារិន មិនមានតួនាទីជាមេឃុំទេ គឺលោកចូលធ្វើមេឃុំអូរបីជាន់នៅក្នុងឆ្នាំ២០១៨ ដូច្នេះបង្ហាញថាជាចេតនាល្មើសច្បាប់យ៉ាងច្បាស់ណាស់។ បើទោះបីជាដឹងថាមានការប្រព្រឹត្តបែបនេះក្តី ក៏ឧកញ៉ា លី សាយឃាង នៅតែមានជំហរដោះស្រាយសម្របសម្រួល ដើម្បីក៉ំឱ្យមានការលំបាកដល់ក្រសួងដែនដី ជាពិសេសប្រមុខរាជរដ្ឋាភិបាល ប៉ុន្តែអ្នកស្រី ពៅ វណ្ណា មិនព្រមបែជារត់ទៅពឹងអ្នកនេះ ពឹងអ្នកនោះ សម្តែងធ្វើថាខ្លួងរងគ្រោះ ធាតុពិតខ្លួនចង់ទិញធូថ្លៃហើយហើយឃុបឃិតជាមួយប្តីខ្លួន ជាមួយក្រមខូច(គ្រួសារសេងគឹម) ។

អ្វីដែលគួរអោយឈឺឆាប់ជាងនេះទៅទៀត ក្រុមគ្រួសារអ្នកស្រី សេង គឹម ដែលគ្រាន់តែជាប្រជាជនសាមញ្ញម្នាក់ អាចធ្វើផ្គរ ធ្វើព្យុះ ធ្វើភ្លៀង រត់ពឹងពាក់អ្នកមានអំណាចផុតពីមួយទៅមួយ យកដីលោកឧកញ៉ាលក់តាមទំនើងចិត្ត អស់រាប់រយហិតា និងបានលុយរាប់សិបលានដុល្លារដោយមានការចូលរួមពីឈ្នួញមានលុយគ្រាក់ៗ និងអាជ្ញាធរមូលដ្ធានមួយក្តាប់តូចនៅខេត្តបន្ទាយមានជ័យ  ហើយបែជានាំគ្នាលាបពណ៌ មួលបង្កាច់កេរ្តិ៍ទៅលើលោកឧកញ៉ា ឱ្យខ្ទរខ្ទាពេញមួយខេត្តបន្ទាយមានជ័យទៅវិញ! ទាំងដែលម្ចាស់ដីត្រូវបានគេលួចដីយកទៅលក់អស់ ហើយមិនដែលបានលុយ មួយរៀល ម្ចាស់ដីក្រទៅក្រទៅ រីឯចោរមានទៅមានទៅ ។

តំណាងលោកឧកញ៉ាបានបន្ថែមទៀតថា (មាសសុទ្ធទោះធា្លក់ចូលទៅក្នុងភក់ជ្រៅប៉ុណ្ណាលើកឡើងមកវិញនៅតែជាមាស ) ដីមានសាវតារបស់ដី ការពិតនៅតែជាការពិត ។

លោកឧកញ៉ា និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដដោយឈ្មួញទុច្ចរិត និងក្រុមខិលខូចមួយក្តាប់តូចដែលលួចយកដីលោកឧកញ៉ាទៅលក់បង្កអោយមានការឈឺចាប់ ភាពអយុត្តិធម៌ចំពោះបងប្អូនប្រជាពលរដ្ឋនោះ ពួកយើង ត្រូវតែក្រោកឈររកដំដោះស្រាយ ដើម្បីអោយក្រុមខួចដេញមកដោះស្រាយ នោះពួកយើងនឹងទទួលបានយុត្តិធម៌ឆាប់ៗ ក្រោមការដឹកដ៏ឈ្លាសវៃ និងភាពបុិនប្រសព្វ របស់សម្តេចពុក សម្តេចម៉ែ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត!

ជ៉ំការលើឡើងរបស់តំណាងឧកញ៉ា លី សាយឃាង នេះភ្នាក់របស់យើងបានធ្វើការទំនាក់ទំនងទៅលោក តុល សារិន មេឃ៉ំអូរបីជាន់លោកបានប្រាប់ លោកចូលធ្វើមេឃ៉ំក្នុងឆ្នាំ២០១៨ ហើយអ្នកសារព័ត៌មានសួរទៀតថាចុះហេតុអ្វីបានជាមានហត្ថលេខារបស់លើលិខិតផ្ទេសិទ្ធក្នុងឆ្នាំ២០០៤ ទៅវិញ? តែលោកមិនឆ្លើយតប!

ជ៉ំករណីនេះបើពិតដូចការលើកឡើងរបស់តំណាងឧកញ៉ា លី សាយឃាង មែនអ្នកសារព័ត៌មាន ក៏ដូចមហាជននឹង តាមដានបន្តទៀត ថាតើឯកឧត្តមអភិបាលខេត្តនឹងមានវិធានការយ៉ាងណា ចំពោះលោក តុល សារិន អ្នកស្រី ពៅ វណ្ណា និង ក្រុមគ្រួសារអ្នកស្រី សេង គឹម។

សូមរំលឹកថា ក្រោយពីផ្ទុះការតវ៉ាកើតទុក្ខមិនសុខចិត្ត របស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលបានទិញដីរយៈពេលជាច្រើនឆ្នាំមកហើយពីគម្រោង ពៅ វណ្ណា ដែលមានអ្នកស្រី ពៅ វណ្ណា ជាម្ចាស់គម្រោង ត្រូវជាប្រពន្ធរបស់លោក តុល សារិន មេឃុំអូរបីជាន់ និងគឺជាអ្នកចុះហត្ថលេខាផ្ទាល់លើលិខិតផ្ទេសិទ្ធពីអ្នកស្រី សេង គឹម មកអ្នកស្រី ពៅ វណ្ណា ដោយការចុះហត្ថលេខានេះត្រូវបានតំណាងឧកញ៉ា លី សាយឃាង អះអាងថាដីនេះជាដីរបស់ឧកញ៉ា ដែលត្រូវបានគេគប់គិតគ្នាយកទៅធ្វើការពុះឡូតិ៍លក់ឱ្យប្រជាពលរដ្ឋពលរដ្ឋស្លូតត្រង់ បណ្តាលឱ្យរងគ្រោះ!

ក្នុងករណីនេះគប្បីរដ្ឋបាលខេត្តបន្ទាយមានជ័យ មានការស៊ើបអង្កេត ជាពិសេសក្រសួងមហាផ្ទៃមេត្តាជួយអន្តរាគមន៍ក្នុងករណីនេះផង។

ចំពោះដីដែលតំណាងរបស់ឧកញ៉ា លី សាយឃាង អះអាងថាជាដីរបស់លោកនោះគឺមានទំហំ ៧៨៧ហិកតា មានឯកសារទិញលក់តាំងពីឆ្នាំ ២០០៣-២០០៤ និង មានការបញ្ជាក់ដឹងឮ បោះត្រាដោយអគ្គនាយដ្ឋានសុរិយោដី និងភូមិបាលត្រឹមត្រូវ  ព្រមទាំងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដែលបញ្ជាក់ច្បាស់ណាស់ថាដីទំហំ ៧៨៧ហិកតា ជាដីរបស់ក្រុមហ៊ុន ASK&KH ហើយអ្នកស្រី ពៅ វណ្ណា ក៏ត្រូវបានគេរកឃើញថាមានការញុះញ៉ង់ ចលនាប្រមូលផ្តុំ ដែលប្រាស់ចាកស្មារតី និងយន្តការដោះស្រាយវិវាទរបស់ក្រសួង ដ.ន.ស។

ជ៉ំករណីនេះភ្នាក់ងាររបស់យើងនឹងរង់ចាំការបកស្រាយបំភ្លឺគ្រប់ភាគីបន្តទៀតបើមាន រៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានដែលជាប់ទាក់ទង