សម្តេចតេជោ ហ៊ុន សែន ចេញមុខអន្តរាគមន៍បញ្ហាសហព័ន្ធ កីឡាករប្រដាល់គុនខ្មែរដាក់ពិន័យ ម៉ឺន មេឃា និង អេ អាំម៉ារីន ហើយមុននេះ.

(រាជធានី​ភ្នំពេញ)​: ប្រមាណជាពីរថ្ងៃចុងក្រោយនេះ ប្រហែលជាបងប្អូនដែលនិយមស្នេហាវិស័យកីឡាបានដឹងរួចមកហេីយ​ ក្រោយសហព័ន្ធ​កីឡាគុនខ្មែរបានសំរេចដាក់ពិន័យកីឡាករគុនខ្មែរពីរនាក់បងប្អូនបង្កេីត​នឹងគ្នា​ ដែលត្រូវជាកូនរបស់លោកគ្រូអេ ភូថង​ ដោយសហពន្ធ័កីឡាគុនខ្មែរបានចេញលិខិតមួយច្បាប់បង្ហោះនៅលេីបណ្តាញសង្គមផ្លូវការរបស់ខ្លួន​ ហេីយក៏មានការលុបចេញវិញ ដោយការដាក់ពិន័យ​នោះ​ គឺ​មិនត្រូវបានគេចាប់គូរអោយប្រកួតរយះពេល៦ខែ​ និងមានការចែកចាយបន្តជាច្រេីនតាមប្រពន្ធ័ផ្សព្វផ្សាយសង្គម​ផងដែរ.​

ដោយឡែក​នាព្រឹកថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២៦ នេះ​ សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ បាន​ចេញធ្វេីការបង្ហោះសំណេរនៅលេីផេកទំនាក់ទំនងផ្លូវការរបស់សម្តេចទាក់ទង់ទៅនឹងវិវាទក្នុងវិស័យកីឡាគុណខ្មែរមួយនេះ ក្នុងនោះសម្តេចបានបង្ហោះសំណេរដែលមានខ្លឹងសារទាំងស្រុងដូចខាងក្រោម:

ក្រោយការផ្ទុះការវែកញែកលើរឿង សហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួត រយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅ ក្រៅប្រទេស។

ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិនព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផងនិង វិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។

ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យ កីឡាករទាំងពីររូបនិងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតី សាមគ្គីភាពនិងការយោគយល់គ្នា៕

 

ផ្សាយ​:ថ្ងៃទី​២៧ ខែ​កុម្ភះ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង