សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ដែលបានលុបចោលសេចក្តីសម្រេចស្តីពី ការហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែតាម សំណូមពររបស់សម្តេច.
(រាជធានីភ្នំពេញ):បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីការបង្ហោះសំណេរអន្តរាគមន៍កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៦ នេះ ជុំវិញរឿងរ៉ាវរបស់សហព័ន្ធកីឡាគុនខ្មែរសម្រេចពិន័យកីឡាករប្រដាល់២រូបដែលត្រូវជាកូនបង្កេីតរបស់អតីតលោកគ្រូអេង ភូថង មិនអោយចូលរួមប្រកួតរយះពេល៦ខែ មិនដល់ប៉ុន្មានផងស្រាប់តែសហព័ន្ធកីឡាប្រដាល់គុណខ្មែរបានសម្រេចលុបចោលភ្លាមៗនូបសេចក្តីជូនដំណឹងលេខ ០៤០/២០២៦ ស.គ.ខ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីការផ្អាកការចាប់គូប្រកួត កីឡាករ គុនខ្មែរ ២រូប រួមមាន៖
១-កីឡាករ អេ វីរៈខាំឈិតភូថង
២-កីឡាករ អេអាំ ម៉ារីនភូថង។
តាមរយៈសារតាមបណ្តាញសង្គមការងារផ្លូវការ នារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចតេជោ ក៏បានបង្ហាញនូវក្តី សង្ឃឹមថាកីឡាករទាំងពីររូប ដែលនិងត្រូវប្រកួតនៅបរទេសនា ពេលដ៏ខ្លីខាងមុខនេះនឹងនាំជោគជ័យមកជូនប្រទេសជាតិ។
ទន្ទឹមនឹងនោះសម្តេចតេជោ បានបញ្ជាក់ថាការដោះស្រាយផ្សេងទៀតរង់ ចាំឲ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិល ចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិង ការយោគយល់គ្នា៕៕
ផ្សាយ:ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)

