អភិបាលខេត្តព្រះសីហនុ បញ្ជាដាច់ណាត់ «ក្រុងកោះរ៉ុង ត្រូវតែគ្មានល្បែងស៊ីសង អនឡាញ ដើម្បីប្រែក្លាយជាឋានសួគ៌ ទេសចរណ៍ និងការអភិវឌ្ឍពិតប្រាកដ»

(ក្រុងកោះរ៉ុង)​៖ នសព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងថ្នាក់ដឹកនាំរដ្ឋបាលក្រុង កោះរ៉ុង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងលើកកម្ពស់មុខមាត់តំបន់ទេសចរណ៍ដី កោះ។ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវ វិធានការណ៍ម៉ឺងម៉ាត់ និងគោលការណ៍គន្លឹះ ចំនួន ៣ រួមមាន៖

១. បោសសម្អាតស្តេមអនឡាញ (Online Scams) ឱ្យអស់ពីដីកោះឯកឧត្តមបានសង្កត់ធ្ងន់ថា ទម្រង់នៃ បទល្មើសបច្ចេកវិទ្យា ឬការឆបោកតាម ប្រព័ន្ធអនឡាញ និងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ “មិនត្រូវឱ្យមាន ដាច់ខាត” នៅលើទឹកដីក្រុងកោះរ៉ុង។ ឯកឧត្តមបានបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច បង្កើនការត្រួតពិនិត្យ និងតាមដានរាល់ សកម្មភាពសង្ស័យ ដើម្បីធានាថាទីនេះ ជាតំបន់ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត សម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ។

២. ចក្ខុវិស័យ៖ «ទេសចរណ៍ និងការ អភិវឌ្ឍ» តែមួយគត់គោលដៅចម្បងរបស់រដ្ឋបាលខេត្ត គឺ ចង់ឃើញក្រុងកោះរ៉ុង រីកចម្រើនទៅមុខ តាមរយៈ

* ការទាក់ទាញវិនិយោគទុន លើវិស័យ សណ្ឋាគារ រីសត និងហេដ្ឋារចនាសម្ព័ន្ធស្អា តៗ។

* សេវាកម្មទេសចរណ៍ បង្កើនគុណភាព សេវាកម្ម ដើម្បីឱ្យកោះរ៉ុងក្លាយជាគោលដៅ ទេសចរណ៍លំដាប់អន្តរជាតិ។ កោះរ៉ុង ត្រូវតែជាទីកន្លែងសម្រាប់តែការសម្រាកកម្សាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច បៃតងតែប៉ុណ្ណោះ”។ នេះជាការលើកឡើង របស់ឯកឧត្តមអភិបាលខេត្ត។

៣. ការចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ទន្ទឹមនឹងការការពារសន្តិសុខ ឯកឧត្តម ម៉ោង ស៊ីណេត ក៏បានអំពាវនាវយ៉ាងទទួច ដល់៖

* ម្ចាស់ទីតាំងអាជីវកម្ម ត្រូវមានប្រព័ន្ធ គ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ និង មិនត្រូវបង្ហូរទឹកកខ្វក់ចូលសមុទ្រ។

* ភ្ញៀវទេសចរណ៍ ត្រូវចូលរួមទុកដាក់ សំរាមឱ្យមានសណ្តាប់ធ្នាប់ ដើម្បីរក្សា សម្រស់ធម្មជាតិដីកោះឱ្យនៅខៀវស្រងាត់ និងឆ្នេរខ្សាច់សក្បុសជានិច្ច។

តាមរយៈបទបញ្ជាដ៏ក្តៅគគុកនេះ បង្ហាញឱ្យ ឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្ត ព្រះសីហនុ ក្នុងការកម្ចាត់មេរោគសង្គម និង ការកសាងទំនុកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីរុញច្រានឱ្យសេដ្ឋកិច្ច នៅក្នុងក្រុងកោះរ៉ុងមានភាពរឹងមាំ និងមាន និរន្តរភាព៕

 

ផ្សាយ​:ថ្ងៃទី​២៨ ខែកុម្ភះ​ ឆ្នាំ២០២៦​

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

ប្រភព​:មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​

 

 

ព័ត៌មានដែលជាប់ទាក់ទង