
(រាជធានីភ្នំពេញ)៖ លោក ស សំណាងស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញដីកា ចំនួន២ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនបុរសជនជាតិ ចិនចំនួន២នាក់ ពាក់ព័ន្ធនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការ ចាត់តាំងប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។ ជនជាតិចិន ដែលចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញចេញដីកា ឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែ ទី១ (ម១) ដោយអនុវត្តតាមច្បាប់នេះ មាន ទី១-ឈ្មោះ WANG ZONGQING និង ទី២-ឈ្មោះ LIU DINGHUA ។
ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានដាក់ ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោកមាន ស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចផ្ទះលេខ០២-០៨៧ បុរី អេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើស ព្រហ្មទណ្ឌ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់ លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអន ឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួក ចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំង សំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោង ជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបាន បន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុ តាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុម អង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំង ឆបោកទៅក្រៅប្រទេស។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នា ពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែន ជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទ ល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាព ទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹង ទោសទណ្ឌខ្ពស់បំផុតដោយគ្មាន ការយោគយល់ ឬការអន្តរាគមន៍ណាមួយ ឡើយ។ វិធានការដែលបាន និងកំពុងអនុវត្ត ទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅ លុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខ៕
ផ្សាយ:ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះ កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (គ.ប.ឆ.ប.)



