រដ្ឋបាលខេត្តព្រះសីហនុ  គ្រោងនឹងបង្កើត «វិថីអាហារ» (Food Street) ដើម្បីលើកកម្ពស់សោភ័ណភាព និងវិស័យទេសចរណ៍ក្នុងទីក្រុង

(ក្រុងព្រះសីហនុ)​៖ ខេត្តព្រះសីហនុ បាននឹងកំពុងបោះជំហានថ្មីមួយទៀតក្នុងការប្រែក្លាយទីក្រុងទេសចរណ៍ឆ្នេរឲ្យកាន់តែ មានរស់រវេីក​ និងភាពទាក់ទាញ តាមរយៈការពិភាក្សា លើគម្រោងបង្កើត «វិថីអាហារ» (Food Street)។

នាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត លោក មីន កុម្ភៈ និង លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងដ៏មាន សារៈសំខាន់នេះ។

“ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានសម្រាប់អាជីវករ ក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផលិតផល ទេសចរណ៍ថ្មីមួយទៀតឆ្លើយតបទៅនឹងការ រីកចម្រើននៃទីក្រុងបែបទំនើប”។

គម្រោង Food Street នេះ ត្រូវបានរំពឹងថានឹងក្លាយជាទីតាំងដ៏ពេញនិយមបំផុត មួយសម្រាប់អ្នកទេសចរដែលមកកម្សាន្តនៅ ខេត្តព្រះសីហនុ ដែលផ្តល់នូវបទពិសោធន៍ ម្ហូបអាហារដ៏សម្បូរបែប ចាប់ពីម្ហូបសមុទ្រ ស្រស់ៗ រហូតដល់អាហារសម្រន់បែបខ្មែរ និងអន្តរជាតិ ក្នុងបរិយាកាសប្រកបដោយ ភាពស៊ីវិល័យ៕

 

ផ្សាយ​:ថ្ងៃទី​២ ខែមីនា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

ដកស្រង់​ពី:មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង