រដ្ឋបាលឃុំ​ទំនប់រលក​ សហការជាមួយសហគមន៍ប្រជានេសាទចុះធ្វេីទិវាអនាម័យការពារ និងសម្អាត់បរិស្ថាន​ ក្នុងភូមិ​សាស្រ្ត​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ.

_cuva

យេីងរួមកម្លាំងគ្នា​សម្អាត​ និងការពារបរិស្ថាន

(ខេត្ត​ព្រះសីហនុ)​: នា​ព្រឹកថ្ងៃ​ទី៦ ខែមីនា​ ឆ្នាំ២០២៦​ រដ្ឋបាលឃុំ​ទំនប់រលក​ដឹកនាំដោយ​ លោក​ សែម​ វឌ្ឍន: មេឃុំ​ទំនប់រលក​ និងលោក​ សាក់​ សុផល​ សហការជាមួយសហគមន៍នេសាទទំនប់រលក​ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរ រួមទាំងសិស្សានុសិស្សទាំងស្រី-ប្រុស​ សរុបប្រមាណជាជិត១០០នាក់ប្រកបដោយទឹកមុខរីករាយ​ បាននាំគ្នាធ្វេី​ទិវា​អនាម័យ​ ចុះរេីសសំរាមតាមដងផ្លូវ ក្នុងព្រែក ក្នុងសហគមន៍រស់នៅរបស់ពួកគាត់​ ដែលមានទីតាំងស្ថិតនៅភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ.

បេីតាមប្រសាសន៍​លោក​ សែម​ វឌ្ឍន​: មេឃុំ​ទំនប់រលក​បានប្រាប់អោយដឹងថាជារៀងរាល់ឆ្នាំរដ្ឋបាលឃុំ​ទំនប់រលក​ តែងតែបានសហការជាមួយសហគមន៍នេសាទទំនប់រលកចុះ​ធ្វេីជារេីយៗ​ដោយសារភូមិសាស្រ្តនៅតំបន់នេះស្ថិតនៅចំមុខរលកខ្យល់បក់មកពីខាងក្រៅគួបផ្សុំជាមួយនឹងសំរាមដែលមានស្រាប់ដែលហ៊ុយជ្រុះឫហូរតាមទឹកភ្លៀង​ និងតាមខ្យល់ទេីបធ្វេីអោយមានសំរាមកក់កុញ ទេីបធ្វេីអោយមានសំរាមហេីយក្នុងការចុះធ្វេីអនាម័យនិងសម្អាត បរិស្ថានក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់​ សកម្មភាពនេះក៏មានការគាំទ្រពីរដ្ឋបាលស្រុកស្ទឹងហាវ និងអង្គការកុមារក្នុងភូមិ-ឃុំ​ ផងដែរ.​

លោក​ពូ សែម​ វឌ្ឍន​: មេ​ឃុំទំនប់រលក​បានបន្តទៀតថា​ បេីតាមប្រតិទិនការងារការចុះ​ធ្វេី​អនាម័យ​សម្អាតបរិស្ថានេះ១សបា្តហ៍១ដងតាមទីលំនៅដែលប្រជាជនរស់នៅរៀងៗខ្លួនដោយមានការចូលរួមសហការពីលោកគ្រូ-អ្នកគ្រូ​ សិស្សានុសិស្ស​ និងអាជ្ញាធរភូមិ-ឃុំ​ ដោយឡែកនៅដែលមានផែនការចូលរួមរបស់អាជ្ញាធរថ្នាក់ស្រុក ការចុះទ្រង់ទ្រាយធំគឺធ្វេីឡេីងតាមបណ្តោយផ្លូវជាតិក្នុងស្រុកស្ទឹងហាវទាំងមូល​ លោកពូមេឃុំក៏បានធ្វេីការស្នេីសុំដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្ទឹងហាវ​ សូមរួមគ្នាចូលរួមការពារ និងសម្អាតបរិស្ថានអោយបានញឹកញាប់ និងច្រេីនជាងមុន​ ដេីម្បីសុខមាលភាព​បងប្អូន​ ជាពិសេសឈប់បោះចោលសំរាមពាសវាសពាសកាល និងដាក់សំរាមអោយមាន​របៀបរៀបរយ.

ចំណែកលោក សាក់​ សុផល​ បានក៏បានធ្វេីការលេីកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់​ សូមបន្តជួយគ្នាធ្វេីអនាម័យជាប្រចាំ​ ដេីម្បីបរិស្ថានស្អាត រស់នៅស្អាត និងប្រកបដោយសុខភាព​សុវត្ថិភាព.

 

ផ្សាយ​:ថ្ងៃទី​៦ ខែមីនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

_cuva

ព័ត៌មានដែលជាប់ទាក់ទង