ពិធីបើកវគ្គស្ដីពី ទិវាសិទ្ធិនារីអន្តរជាតិខួបទី១១៥ និងចែករំលែកក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន គោលបំណង:


១.ជម្រុញការគោរពសិទ្ធិនារី និងការចូលរួមរបស់ស្ត្រីក្នុងសង្គម
២.លើកកម្ពស់ស្រ្តីនិងសមភាពយេនឌ័រនៅក្នុងវិស័យសារព័ត៍មាន
៣.បង្កើនការយល់ដឹងនិងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៍មាន
វត្តមានលោកមីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបើកកិច្ចសហការជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ក ដ ទ)
១.អ្នកគ្រូនាយការ ស្រី សុធាវី
២.លោកគ្រូ លន់ ឧត្តម
ក្នុងនោះដែរ វត្តមានលោក មីន ចាន់ធីប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបានធ្វើបទបង្ហាញចែករំលែកពី ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន
.ការទទួលខុសត្រូវនៃអ្នកសារព័ត៍មានពេលចុះយកព័ត៍មានយកមកផ្សព្វផ្សាយ ផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន:
.ការលួចចម្លងគំនិតឬស្នាដៃរបស់អ្នកដ៍ទៃមកដាក់ថាជារបស់ខ្លួន
.ការមួលបង្កាច់ បរិហារកេរ្ដិ៍និងការជេរប្រមាថ
.ការទទួលសំណូកតាមបែបណាមួយឬការជំរិតយកប្រាក់ ដើម្បីជាថ្នូរនិងការចុះផ្សាយឬមិនចុះផ្សាយនៅព័ត៌មានណាមួយ។
កិច្ចបន្ទាប់ចូលរួមចែករំលែកបទពិសោធន៍ ជជែកវែកញែក រវៀងអ្នកសារព័ត៍មាននិងអ្នកសារព័ត៍មានពីបញ្ហាប្រឈម ដោយលោក ជុច វី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងសារព័ត៌មាន មនុស្សធម៌ញូវ MNT News បន្ថែមពីនេះក៏មានការចែករំលែកលើកឡើងពាក់ព័ន្ធនិងសិទ្ធិស្រ្តីនិងសមភាពយេនឌ័រក្នុងវិស័យសារព័ត៌មាន
.បុព្វហេតុនៃការរៀបចំទិវាសិទ្ធិនារី យកមកចែករំលែកជូនដល់សិក្ខាកាមចូលរួមសិក្សាវគ្គខ្លីមួយព្រឹកចំនួន២០រូបនាព្រឹកថ្ងៃសោរិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦
ជាចុងក្រោយខ្ញុំបាទ មីន ចាន់ធីប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពសូមអរគុណដល់អង្គការ ACTក្រុមការងារដើម្បីដោះស្រាយទំនាស់បានផ្ដល់កិត្តិយសបើកកិច្ចសហការជាមួយសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពចែករំលែកបទពិសោធន៍និងសារព័ត៍មានសន្តិភាពជូនដល់សក្ខាកាមឱ្យយល់ដឹងពីចំណេះដឹងនៃច្បាប់របបសារព័ត៌មានព័ត៌មានសន្តិភាព
.បុព្វហេតុនៃការរៀបចំទិវាសិទ្ធិនារី
.សិទ្ធិស្ត្រីនិងសមភាពយេនឌ័រក្នុងវិស័យសារព័ត៍មាន
.ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន
. សារព័ត៌មានសន្តិភាពនិងហឹង្សា
ចុងម៉ោងបិទវគ្គអ្នកគ្រូនាយការ ស្រី សុធាវី មានការប្រគល់លិខិតសសើរនិងការសហការបើកវគ្គបណ្ដុះបណ្ដាលកាលពីថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ជូនដល់ លោកមីន ចាន់ធី ប្រធានសមាគម សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងមានការថតរូបជុំគ្នាជាមួយសិក្ខាកាមទាំងអស់
ជាចុងក្រោយខ្ញុំបាទ ព្រមទាំងក្រុមការងារសហការីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព សូមអរគុណសូមគោរពលា។

ព័ត៌មានដែលជាប់ទាក់ទង