ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំនិស្សិតដែលទទួលបានជ័យលាភី បញ្ចប់ការសិក្សាវគ្គ ជំនាញនគរបាលទាំងអស់ សូមយកចំណេះដឹង ជំនាញរបស់ខ្លួន ពិសេសក្រមសីលធម៌ ទៅបម្រើ ពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន សូមប្រកបដោយ ប្រសិទ្ធភាព គុណភាព ប្រសិទ្ធភាពលើការបម្រើ និងរកសេចក្តីសុខជូនពលរដ្ឋឲ្យបានល្អប្រសើរបំផុត។ លើសនេះការប្រើប្រាស់ពាក្យសំដីត្រូវប្រយ័ត្ន ព្រោះសំដីខុស ឆ្គងអាចត្រូវបានមហាជនវាយតម្លៃមិនល្អមកលើ នគរបាល។

(ខេត្តកណ្តាល)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ និស្សិតដែលទទួលបានជ័យលាភី បញ្ចប់ការសិក្សាវគ្គ ជំនាញនគរបាលទាំងអស់ សូមយកចំណេះដឹង ជំនាញរបស់ខ្លួន ពិសេសក្រមសីលធម៌ ទៅបម្រើ ពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន សូមប្រកបដោយ ប្រសិទ្ធភាព គុណភាព ប្រសិទ្ធភាពលើការបម្រើ និងរកសេចក្តីសុខជូនពលរដ្ឋឲ្យបានល្អប្រសើរបំផុត។ លើសនេះការប្រើប្រាស់ពាក្យសំដីត្រូវប្រយ័ត្ន ព្រោះសំដីខុស ឆ្គងអាចត្រូវបានមហាជនវាយតម្លៃមិនល្អមកលើ នគរបាល។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងបែបនេះ ក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ ចំនួន២០៧នាក់ នារី៦៤នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ ខ្ពស់ ជំនាញនគរបាលជំនាន់ទី១ ចំនួន១០០នាក់ នារី៣០នាក់ នៅបណ្ឌិតសភានគរបាលកម្ពុជា នៅព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯកមនោសែន ប្រធាន បណ្ឌិតសភានគរបាលកម្ពុជា បានថ្លែងសុន្ទរកថា ស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារ បណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញ នគរបាលជំនាន់ទី១ និងសមិទ្ធផលនានាជាជាច្រើន ផ្សេងទៀត។ ពិសេសអំពីកំណែទម្រង់ដែល បណ្ឌិត្យសភា បាននិងកំពុងធ្វើយ៉ាងសកម្មលើការងារ ស្នូលសំខាន់ៗដូចជា ការដឹកនាំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ-មន្ទីរពិសោធន៍ សារមន្ទីរ និង ការងារឌីជីថល ព្រមទាំងអនុវត្តផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី៣ ផែនការស្រាវជ្រាវ មន្ទីរពិសោធន៍ និងផែនការអភិវឌ្ឍន៍ធនធានគ្រូ។
ថ្លែងក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ដោយមើលឃើញពីតួនាទី និង ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ មានសារៈសំខាន់ សម្រាប់ប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ អភិវឌ្ឍន៍ និងលើក កម្ពស់សមត្ថភាពវិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងកោតសរសើរ ប្រកបដោយមោទនភាពយ៉ាងខ្លាំង បានថ្លែងកោត សរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំង អំពីការអ វឌ្ឍន៍រីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម និង សាលានគរបាលជាតិភូមិភាគទាំង៦ ទាំងផ្នែកហេដ្ឋា រចនាសម្ព័ន្ធរឹង និងទន់ការបំពាក់ឧបករណ៍សម្ភារៈការ កែលម្អសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែង ស្តង់ដារគុណភាពលើការងារបណ្តុះបណ្តាល ធនធានមនុស្សផ្នែកកងកម្លាំង ព្រមទាំងបានថ្លែងអំណរ គុណដល់សប្បុរសជនដែលបានជួយអភិវឌ្ឍន៍ បណ្ឌិត្យសភា។ ក្រសួងមហាផ្ទៃនៅតែបន្តគាំទ្រឧបត្ថម និងផ្តល់អាទិភាពខ្ពស់ដល់ការងារបណ្តុះបណ្តាល ដើម្បី កសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពី មួយជំនាន់ទៅមួយជំនាន់។
ឯកឧត្តមអភិសន្តិបណ្ឌិត ទទួលស្គាល់ថា ក្រោមស្មារតីកែ ទម្រង់ ទស្សនៈទំនើបកម្មនិយម គំនិតច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់, បណ្ឌិត្យសភានគរបាលកម្ពុជា បាន បន្តបង្កើនស្នាដៃ សមិទ្ធផលថ្មីៗ និងមានវឌ្ឍនភាពជា បន្តបន្ទាប់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការ បណ្តុះបណ្តាលប្រកបដោយគុណភាពប៉ុណ្ណោះទេ ថែម ទាំងបានលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។ ស្នាដៃទាំងនេះ គឺជា មូលដ្ឋានគ្រឹះសម្រាប់កសាងកម្លាំងនគរបាលជាតិដែល មានវិជ្ជាជីវៈខ្ពស់ សុចរិតភាព ស្មារតីបម្រើប្រជាពលរដ្ឋ និងភាពស្មោះត្រង់ចំពោះជាតិ។
ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានថ្លែងកោតសរសើរ ដល់និស្សិតនគរបាលជ័យលាភីទាំងអស់ ដែលបាន ខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឲ្យបន្តការសិក្សា ដកស្រង់បទពិសោធន៍ ពង្រឹងចំណេះ ដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញ ភារកិច្ចទទួលខុស ត្រូវ បានល្អប្រសើរជូនជាតិ និង ប្រជាពលរដ្ឋ។
ផ្សាយ:ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
Credit:FN







