ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យមើលការរៀបចំការិយាល័យ សម្រាប់ផ្តល់សេវាលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ នៅអគារ Diamond Plaza ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ): នារសៀលថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យមើលការរៀបចំការិយាល័យ សម្រាប់ផ្តល់សេវាលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ នៅអគារ Diamond Plaza ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមអមដំណេីរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ជាស្នងការខេត្តព្រះសីហនុ ជាមូយនឹងមន្ត្រីជំនាញ និងមន្ត្រីជាន់ខ្ពស់ចំណុះអោយក្រសួងមហាផ្ទៃជាច្រេីនរូបទៀត។
ការិយាល័យ សម្រាប់ផ្តល់សេវាលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ នៅអគារ Diamond Plaza ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ត្រូវបានរៀបចំឡេីងដេីម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល ក៏ដូចជាបណ្តាខេត្តដ៏ទៃទៀតដែលនៅជាប់ភូមិផងរបងខេត្តព្រះសីហនុ ងាយស្រួលក្នុងការស្នេីរសុំធ្វេីលិខិតឆ្លងដែន ដែលពីមុនមកបងប្អូនប្រជាពលរដ្ឋតែងតែនាំគ្នាធ្វេីដំណេីរទៅឆ្ងាយដល់រាជធានីភ្នំពេញ។
ផ្សាយ:ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)








