លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ នៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{},”is_sticker”:false,”edited_since_last_sticker_save”:false,”containsFTESticker”:false}
តាកែវ÷ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារ និងកម្លាំងអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅត្រង់ចំណុចភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ ប្រុស សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន÷
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៥ កញ្ចប់ទម្ងន់១៦១.៣២ក្រាម(ថ្លឹងទាំងសំបកថង់)
២/ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១ គ្រឿង
៣/ ទូរស័ព្ទ ចំនួន ១ គ្រឿង
៤/ សម្ភារ:វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។
ប្រភព កងរាជអាវុធហត្ថខេត្តតាកែវ

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{},”is_sticker”:false,”edited_since_last_sticker_save”:false,”containsFTESticker”:false}

ព័ត៌មានដែលជាប់ទាក់ទង