លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីភាពដ៏ពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្ថិតនៅផ្លូវសន្តិភាព ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងពិធីនោះដែរក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោក-អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមន្ត្រីរាជការ ស្ថាប័នពាក់ពន្ធ រួមទាំងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តដទៃទៀត និងថ្នាក់ដឹកនាំកំពូលៗជាច្រេីនរូបទៀតផងដែរ។
ផ្សាយ:ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷Sar Sokha






















