លោក មីន​ ចាន់ធី​ ប្រធាន​សមាគមយុវជន​សារព័ត៌មាន​ដើម្បី​សន្តិភាព​ បានចូលរួមបើកកម្មពិធីបើកសម្ពោធគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ឆ្នាំ២០២៥ “Zero Fake News Campaign: Strengthening Anti-Misinformation Effort: Following ” Combating Fake News For Journalist (Phase 2)” នៅទីស្ដីការក្រសួងព័ត៌មាន.​

(រាជធានី​ភ្នំពេញ)​: លោក មីន​ ចាន់ធី​ ប្រធាន​សមាគមយុវជន​សារព័ត៌មាន​ដើម្បី​សន្តិភាព​ និងជា​ចាងហ្វាង​អង្គភាព​គេហទំព័រ​សារព័ត៌មាន​អាស៊ានដេលី នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦​ នេះ បានអញ្ជើញចូលរួមបើកកម្មពិធីបើកសម្ពោធគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ឆ្នាំ២០២៥ “Zero Fake News Campaign: Strengthening Anti-Misinformation Effort: Following ” Combating Fake News For Journalist (Phase 2)” ក្រោម​អធិបតីភាព​ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ នៅសាលបណ្ដុះបណ្ដាលវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្ដីការក្រសួងព័ត៌មាន.

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពី កិត្តិនាមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang Cooperation Branding) រវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយក្រសួង ព័ត៌មាន តាមរយៈការសម្របសម្រួលពីស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា។

 

ផ្សាយ​:ថ្ងៃទី​១២ ខែមីនា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

រូបថត​:ក្រសួង​ព័ត៌មាន

 

ព័ត៌មានដែលជាប់ទាក់ទង