រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម (Chen Cong) តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអជាអធិបតីភាព បើកសម្ពោធការអនុវត្តគម្រោងមេគង្គ-ឡានឆាង នៃ ក្រសួងព័ត៌មាន យុទ្ធនាការលុបបំបាត់ព័ត៌មាន ក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ព័ត៌មានបំភ្លឺ បន្ទាប់ពីការអនុវត្តគម្រោងស្តីពី «ការ ប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)។

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម (Chen Cong) តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអជាអធិបតីភាព បើកសម្ពោធការអនុវត្តគម្រោងមេគង្គ-ឡានឆាង នៃ ក្រសួងព័ត៌មាន យុទ្ធនាការលុបបំបាត់ព័ត៌មាន ក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ព័ត៌មានបំភ្លឺ បន្ទាប់ពីការអនុវត្តគម្រោងស្តីពី «ការ ប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)។

ពិធីនេះបានធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល វិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងសមាគមអ្នកសារព័ត៌មាន ព្រមទាំង តំណាងអង្គភាពសារព័ត៌មាន ជាច្រើនរូបទៀត។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពី កិត្តិនាមនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang Cooperation Branding) រវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយក្រសួង ព័ត៌មាន តាមរយៈការសម្របសម្រួលពីស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា។

 

ផ្សាយ​:ថ្ងៃទី​១៣ ខែមីនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

ប្រភព​:ក្រសួង​ព័ត៌មាន

 

ព័ត៌មានដែលជាប់ទាក់ទង