កំហឹងភ្លេីងប្រចណ្ឌ បណ្តាលឱ្យមនុស្សស្រីប្រុស​ ៣នាក់ បានស្លា//ប់បា//ត់ប//ង់ជី/វិ/តភ្លាមៗនៅហ្នឹងកន្លែង នៅខេត្តមួយនេះ.

(ខេត្ត​ត្បូងឃ្មុំ)​:យ៉ាងហោចណាស់មានមនុស្សស្រីប្រុស ចំនួនបីនាក់បានស្លា/ប់បា/ត់ប/ង់ជីវិតនៅហ្នឹងកន្លែងក្នុងបរិវេណផ្ទះវីឡាមួយកន្លែងស្ថិតនៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០២៦ បន្ទាប់ពីបា/ញ់ស/ម្លា/ប់ម្ចាស់ឃ្លាំងអង្ករ និងស្ត្រីម្នាក់ផងដែរ រួចជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ​ ករណីខាងលេីនេះមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យថា ជារឿងស្នេហាត្រីកោណ។

ប្រភពនៅកន្លែងកេីតហេតុបានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (អ្នករកស៊ីអង្ករដូចគ្នា)។ ដោយឡែក ជនរងគ្រោះពីរនាក់ទៀតឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរចៅកែអង្ករ) មានទីលំនៅភូមិ ស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លា//ប់ កន្លែងកើតហេតុ) និងបុរសម្នាក់ទៀត ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅភ្នំពេញ (ស្លា//ប់កន្លែងកើតហេតុ)។

ប្រភព​ផ្សេង​ទៀតរាយការណ៍​ថា​ ហេតុការណ៍បា/ញ់ប្រ/ហារនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌរបស់ខ្មាន់កាំភ្លើង ទៅលើស្ត្រីរងគ្រោះ ជាមួយបុរសម្នាក់ទៀត (មន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ) ដែលគ្រោងភ្ជាប់ពាក្យជាមួយគ្នា នៅអំឡុងចុងខែមីនានេះ ខណៈដែលចៅកែអង្ករ និងខ្មាន់កាំភ្លើងធ្លាប់មានទំនាក់ទំនង ជាមួយគ្នាកាលពីពេលកន្លងមក។

យ៉ាងណាក៏ដោយ សម្រាប់អំពើឃា/ត/កម្មដ៏សាហាវមួយនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពុងសួរនាំបន្តទៀត រកឲ្យឃើញមូលហេតុពិតប្រាកដ៕​

 

ផ្សាយ​:ថ្ងៃទី​១៦ ខែមីនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷គ្រុប​តេឡេក្រាម​

 

ព័ត៌មានដែលជាប់ទាក់ទង