លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត.

(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ
លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តបានធ្វេីការណែនាំ និងដាក់បទបញ្ជាដូចខាងក្រោម÷
១-បានធ្វើការវាយតម្លៃ បុគ្គល និងអង្គភាព នៃកងរាជអាវុធហត្ថខេត្តតាកែវ ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់»មានសុវត្ថិភាព ឆ្នាំ២០២៥ ជូនទៅគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ដើម្បីស្នើសុំប័ណ្ណ-លិខិតសសើរ ទៅថ្នាក់លើតាមឋានានុក្រម
២-ផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់ថ្នាក់លើ ពាក់ព័ន្ធទៅនឹងការបង្ការ បង្រ្កាបរាល់បទល្មើស ជាពិសេសវិធានការនានា ក្នុងការបង្រ្កាបបទល្មើសScams Online
៣-ជំនាញត្រូវបន្តរៀបចំក្រុមការងារបន្តចុះសួរសុខទុក្ខកម្លាំងដែលមានជម្ងឺ កំពុងសម្រាកព្យាបាលតាមបណ្តាមន្ទីរពេទ្យ រឺនៅតាមគេហដ្ឋាន
៤-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំណុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline 1212)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់,បង្ក្រាបបទល្មើស Scams Online,កម្លាំងតាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក បន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សតាមបណ្តាសាលារៀនពេលចូល និងចេញពីសាលា,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រចាំថ្ងៃ,ប្រជុំជួរត្រួតពិនិត្យកម្លាំង,ចូលរួមស្គែនក្រយ៉ៅដៃស្រង់យកវត្តមាន,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។
ផ្សាយ:ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:អាវុធហត្ថខេត្តតាកែវ











