លោក​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារនៃការកសាងអង្គភាព អគារសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជួបសំណេះសំណាលជាមួយក្រុមជំនាញវិស្វករ ក្រុមជាងសំណង់​ ព្រមទាំងឧបត្ថម្ភអង្ករជូនដល់ក្រុមជាងផងដែរ.

(ខេត្តព្រះសីហនុ)​: នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារនៃការកសាងអង្គភាព អគារសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជួបសំណេះសំណាលជាមួយក្រុមជំនាញវិស្វករ ក្រុមជាងសំណង់ ដែលកំពុងធ្វើការងារសាងសង់ក្នុងអង្គភាព ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ក៏បានឧបត្ថម្ភអង្ករចែកជូនដល់ក្រុមជាង ដោយក្នុង០១នាក់ ទទួលបានអង្ករ ចំនួន០១បាវតូច ស្មើនឹង២០គីឡូក្រាម សម្រាប់ទុកហូបប្រចាំថ្ងៃផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​១៧ ខែមីនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷ឧត្តម​សេនីយ៍​ត្រី​ហេង​ ប៊ុ​នទី

 

ព័ត៌មានដែលជាប់ទាក់ទង