ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុង កិច្ចប្រជុំពិនិត្យ និងអនុម័តប្លង់ប្រើប្រាស់ដីនៅសង្កាត់ លេខ៣ សង្កាត់លេខ៤ នៃក្រុងព្រះសីហនុ និង សង្កាត់អូរជ្រៅ នៃក្រុងកំពង់សោម ខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)​៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង អនុម័តប្លង់ប្រើប្រាស់ដីនៅសង្កាត់លេខ៣ សង្កាត់លេខ៤ នៃក្រុងព្រះសីហនុ និង សង្កាត់អូរជ្រៅ នៃក្រុងកំពង់សោម ខេត្ត ព្រះសីហនុ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន រួមទាំងថ្នាក់ដឹកនាំរបស់សាលាខេត្ត អភិបាលរង​ខេត្ត​/ក្រុង​ជាច្រេីន​រូប​ផ្សេងទៀត​ដើម្បីពិភាក្សាលើ ការរៀបចំផែនការប្រើប្រាស់ដីឱ្យស្របតាម ការអភិវឌ្ឍន៍ទីក្រុង និងសេចក្តីត្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងតំបន់។

 

ផ្សាយ​:ថ្ងៃទី​២៣ ខែមីនា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷ម៉ាង ស៊ីណេត Mang Sineth

 

ព័ត៌មានដែលជាប់ទាក់ទង