អភិបាល​ខេត្ត​ព្រះសីហនុ​ អំពាវនាវដល់​ ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ព្រះសង្ឃ​សិស្សានុសិស្ស អាជ្ញាធរពាក់ពន្ធ័​ទាំងអស់រួមគ្នាប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ និងលុបបំបាត់អំពេីឆបោក Online​ Scams. ​​ ​

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្ត ព្រះសីហនុ បានរៀបចំពិធីអបអរសាទរ “ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥” ក្រោមប្រធានបទ «រួមគ្នាដើម្បី គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោក តាមអនឡាញ»។ ពិធីនេះប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ​។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ី ណេត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការបោសសម្អាតបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារ កិត្តិយស និងមុខមាត់ប្រទេសជាតិលើឆាក អន្តរជាតិ។ ឯកឧត្តមក៏បានកោតសរសើរ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សគ្រប់លំដាប់ថ្នាក់ និង កងកម្លាំងសមត្ថកិច្ច ដែលបានខិតខំប្រយុទ្ធ ប្រឆាំង បង្ក្រាប និងសង្គ្រោះជនរងគ្រោះ ដោយមិនខ្លាចនឿយហត់។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវ ទិសដៅសំខាន់ៗចំនួន ៤ ចំណុច៖

១.ពង្រឹងសមត្ថភាពមន្ត្រី៖ លើកទឹកចិត្ត គ្រប់មន្ទីរ-អង្គភាព ឱ្យបន្តកែលម្អរបៀបរបប ការងារ និងសមត្ថភាពមន្ត្រីក្រោមឱវាទ។

២.កិច្ចសហការជិតស្និទ្ធ៖ ជម្រុញការអនុវត្ត ផែនការប្រចាំឆ្នាំ ដោយសហការជាមួយដៃគូ អភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។

៣.តាមដាន និងវាយតម្លៃ៖ ត្រូវមានការ វាស់វែងលទ្ធផលការងារឱ្យបានច្បាស់លាស់ តាមខែ ត្រីមាស និងឆ្នាំ។

៣.គ្រប់គ្រងការធ្វើចំណាកស្រុក៖ ពង្រឹង សុវត្ថិភាពលំហូរចំណាកស្រុកនៅតាម មូលដ្ឋាន និងបង្កើតឱកាសការងារក្នុងស្រុក ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកដោយ ប្រថុយប្រថាន។

ឯកឧត្តម ម៉ាង ស៊ីណេត បានអំពាវនាវ ដល់ព្រះសង្ឃ អាជ្ញាធរ វិស័យឯកជន យុវជន និងប្រជាពលរដ្ឋទាំងអស់ រួមគ្នា ប្តេជ្ញាចិត្តប្រឆាំងការជួញដូរមនុស្សគ្រប់ ទម្រង់ ជាពិសេសក្នុងយុគសម័យឌីជីថលបានលោកបានសង្កត់ធ្ងន់លើការបង្កើន ចំណេះដឹងផ្នែកសុវត្ថិភាពបច្ចេកវិទ្យា ដើម្បី ការពារខ្លួន និងសង្គមជាតិពីការកេង ប្រវ័ញ្ចនិងបទល្មើសឧក្រិដ្ឋផ្សេងៗផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែមីនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

ដកស្រង់​ចេញពី​:មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង