ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដល់មន្ត្រីក្រសួងព័ត៌មាន។

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦​ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដល់មន្ត្រីក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង លោក លោកស្រី ជាមន្ត្រីរាជការនៃក្រសួងព័ត៌មាន​ជាច្រេីនរូបទៀត ដែលប្រារព្ធឡេីងនៅសាលចតុមុខ​មង្គល នៃទីស្តីការក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះធ្វើ ឡើងក្នុងគោលបំណងផ្សព្វផ្សាយ ខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្ត្រ សំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ទាំងផ្នែករដ្ឋបាលស៊ីវិល និងទាំងផ្នែក កងកម្លាំងប្រដាប់អាវុធឱ្យកាន់តែយល់ច្បាប់ពីគោលការណ៍ដឹកនាំ បញ្ជា នីតិវិធី និងការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

ផ្សាយ​:ថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

ដកស្រង់​ពី​:Neth​Pheaktra​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង