ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចឱ្យផ្អាក ការចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ ប៉ុន្តែ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ នឹង គ្រឿងស្រវឹងនៅបន្តអនុវត្ត។

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា លោកបានឲ្យផ្អាកការ ចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវ ជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង នៅបន្តអនុវត្ត។

ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា «យើងបានផ្អាកអស់ហើយ យើង ធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាក ពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។

ទោះបីមានការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃ ក៏ដោយ តែនៅតាមគោល គេសង្កេតឃើញបងប្អូន ប្រជាពលរដ្ឋ បានថតបង្ហោះពីសកម្មភាពដែលក្រុមមន្ត្រី នគរបាលចរាចរណ៍ កំពុងបន្តសកម្មភាពចាប់ផាក ពិន័យចរាចរណ៍ ដដែល។ តើនៅត្រង់ចំណុចនេះ មន្ត្រី នគរបាលចរាចរណ៍ បានទទួលការណែនាំរបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែរឬទេ?៕

 

ផ្សាយ​:ថ្ងៃទី​២៦ ខែមីនា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

Credit​:FN

 

 

ព័ត៌មានដែលជាប់ទាក់ទង