ស្រុកពញាឮ ហាក់ដូចជាមានភាពស្ងៀមស្ងាត់ ករណី ចាក់ដីចូលមាត់ច្រាំងទន្លេ រំលោភ យកដីច្រាំងទន្លេ សាងសង់សំណង់រឹងយកធ្វើជាស្ថានីយ៍ ជាកម្មសិទ្ធិ ផ្ទាល់ខ្លួន នៅឃុំកោះចិន ស្រុកពញាឮខេត្តកណ្តាល សូមមន្ត្រី ប្រចាំតំបន់ចុះត្រួតពិនិត្យផងទាន តាមប្រភពអោយដឹងថាទីតាំងចាក់ដីចូលច្រាំងទន្លេ សាងសង់សំណង់រឹងធ្វើជាស្ថានីយ៍ ខាងលើនេះពុំមានការស្នើសុំច្បាប់អនុញ្ញាតមន្ត្រីថ្នាក់ក្រោមប្រចាំតំបន់ត្រឹមត្រូវនោះទេ  វគ្គ១


ផ្សាយចេញនៅថ្ងៃទី ២៦ខែមីនាឆ្នាំ២០២៦
ខេត្តកណ្តាល  ៖ មានករណី ចាក់ដីចូលច្រាំងទន្លេ រំលោភបំពាន ដីចំណីច្រាំងទន្លេ សាងសង់សំណង់រឹងធ្វើជាស្ថានីយ៍ ស្ថិតនៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល យ៉ាងគឃ្លើន ចំណែកមន្ត្រីប្រចាំតំបន់កំពុងតែដេកលុងលក់ ហាក់ដូចជាមិនអើពើ តើការចាក់ដីចូលច្រាំងទន្លសាងសង់សំណង់រឹងធ្វើជាស្ថានីយ៍ ខាងលើ មានលិខិតអនុញាតចេញពីខាងណា សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។

អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក  ថន សុវណ្ណា អភិបាលនៃគណៈអភិបាល ស្រុកពញាឮ សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីរាប់អាន ម្ចាស់ចាក់ដីចូលមាត់ច្រាំងទន្លេសាងសង់សំណង់រឹងយកធ្វើជាស្ថានីយ៍ ទាំងបំពាន រំលោភលើដីច្រាំងទន្លេ ដែលជាសម្បត្តិរដ្ឋ
យោងតាមរូបភាពសារព័ត៌មានយើង បានចុះថតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដីចូលមាត់ច្រាំងទន្លេសាងសង់សំណង់រឹងធ្វើជាស្ថានីយ៍ខាងលើ រឹងជាងការអនុវត្តច្បាប់  ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានយើងស្នើសុំ លោក កាន ណារិទ្ធប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែល ចាក់ដីចូលមាត់ច្រាំងទន្លេសាងសង់សំណង់រឹង ធ្វើជាស្ថានីយ៍ ចូលដីច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬយ៉ាងណា? ហើយខាងណាជាអ្នកចេញច្បាប់អនុញ្ញាត អោយ? តែប្រភពអោយដឹងថាមន្ត្រីថ្នាក់ក្រោមមិនបានដឹងលឺនោះទេ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា  លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាលនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ  ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល  និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។

ព័ត៌មានដែលជាប់ទាក់ទង