Update (វគ្គ២)ក្រោយពីអង្គភាពសារព័ត៌មានយើងខ្ញុំបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៣ខែមីនា ឆ្នាំ២០២៦ បានធ្វើសេចក្ដីរាយការណ៍សុំធ្វើកិច្ចសម្ភាសន៍ជូនទៅដល់ខាងមន្ត្រីធនធានទឹកគាត់បានធ្វើបទសម្ភាសន៍មកខាងអង្គភាពសារព័ត៌មានយើងខ្ញុំអោយដឹងថា គាត់បានជ្រាបជាព័ត៌មានហើយគាត់នឹងចាត់មន្ត្រីក្រោមឱវាទឱ្យចុះទៅត្រួតពិនិត្យនៅទីតាំងផ្ទាល់ តែមកដល់ពេលនេះហាក់ដូចជាមានភាពស្ងប់ស្ងាត់មិនមានអ្វីប្រែប្រួលសោះ អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកម៉ូវ ម៉ានិតអភិបាលខណ្ឌច្បារអំពៅដែរតែគ្មានការឆ្លើយតប តើមន្ត្រីប្រចាំតំបន់ដេកលង់លក់អស់ហើយឬយ៉ាងណាទើបបណ្ដែតបណ្ដោយឱ្យម្ចាស់ផ្ទះសាងសង់សំណង់រឹងធ្វើព្យុះភ្លៀងតាមអំពើចិត្ត។

ផ្សាយចេញថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៦
តាមសេចក្ដីរាយការណ៍ពីពលរដ្ឋ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះថា ម្ចាស់ភូមិផ្ទះសាងសងសំណង់រឹង អាងមានលុយ អាចសាងសង់សំណង់រឹងបុកគ្រិះយកដីច្រាំងទន្លេជាច្រើនម៉ែត្របានយ៉ាងរលូន ហាក់បីដូចជាមិនគោរពច្បាប់បន្តិចសោះឡើយ ទីតាំងនេះស្ថិតនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពលរដ្ឋនៅក្នុងមូលដ្ឋានមានចម្ងល់បានលើកឡើងថា តើច្បាប់ទុកអនុវត្តជាមួយនរណា? ជាក់ស្ដែងដូចករណីខាងលើនេះ អាជ្ញាធរមូលដ្ឋានហាក់បីដូចជាមើលរំលង បានបណ្ដែតបណ្ដោយឲ្យម្ចាស់ភូមិគ្រឹះសាងសង់សំណង់យ៉ាងរឹងមាំ ចូលចំណីដីច្រាំងទន្លេជាច្រើនម៉ែត្របានបែបនេះទៅកើត។
ពលរដ្ឋមានមន្ទិលសង្ស័យនិងមានសួរលើកឡើងថា តើអាជ្ញាធរមូលដ្ឋានបានដឹងអំពីការសាងសង់សំណង់រឹងចូលច្រាំងទន្លេនេះ ដែរឬយ៉ាងណា? ឬក៏ដឹងហើយធ្វើមិនឃើញ?
ហើយទាំងអស់នេះគ្រាន់តែជាមតិនិងសេចក្ដីរាយការណ៍ពីពលរដ្ឋតែប៉ុណ្ណោះ។ ពលរដ្ឋនៅក្នុងមូលដ្ឋាន សូមសំណូមពរដល់ លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោកចៅសង្កាត់ព្រែកប្រា សូមមេត្តាដាក់មន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងខាងលើនេះផងទាន។
អង្គភាពយើងនិងតាមដានព័ត៌មាននេះ និងសុំបទសម្ភាសន៍ពីអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធបន្តទៀត។

