​លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញប្រគេនទេយ្យវត្ថុ បច្ច័យកសាងដល់វត្តចំនួន៧ និងរាប់បាត្រ នៅស្រុកកំណើត ខេត្តតាកែវ ======= នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦​លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រគេនទេយ្យវត្ថុ និងប្រគេនបច្ច័យកសាងដល់វត្តចំនួន៧ និងរាប់បាត្រ នៅស្រុកកំណើតលោកជំទាវបណ្ឌិត ស្ថិតក្នុងភូមិជ្រៃយោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ តែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ​ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់បុព្វការីជនទាំងអស់ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ដោយក្នុងពិធីនេះបានប្រគេនទេយ្យវត្ថុ​ និងបច្ច័យជូនដល់វត្តចំនួន៧ ដោយក្នុងមួយវត្តទទួលបាននូវ៖ សា្លដក២ សម្រាប់ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រេីប្រាស់ជាច្រើនមុខ និងបច្ច័យសម្រាប់កសាងវត្តនីមួយៗចំនួន ២លាន៧០ម៉ឺនរៀល និងថវិកា៥០ដុល្លារ ដោយឡែកព្រះចៅអធិការវត្ត៧អង្គ​ ក្នុងអង្គនីមួយៗចំនួន ៣០ម៉ឺនរៀល​ និង៥០ដុល្លារ និងរាប់បាត្រព្រះសង្ឃ ៣៥អង្គ ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។ បន្ថែមពីលើនេះ បានចែកទេយ្យទានជូនដល់យាយជី តាជី បងប្អូនជាពលរដ្ឋក្នុងមូលដ្ឋាន កងកម្លាំងការពារសន្តិសុខ និងកុមារា កុមារី ផងដែរ។ ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​ សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦​លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រគេនទេយ្យវត្ថុ និងប្រគេនបច្ច័យកសាងដល់វត្តចំនួន៧ និងរាប់បាត្រ នៅស្រុកកំណើតលោកជំទាវបណ្ឌិត ស្ថិតក្នុងភូមិជ្រៃយោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ តែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ​ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់បុព្វការីជនទាំងអស់ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ដោយក្នុងពិធីនេះបានប្រគេនទេយ្យវត្ថុ​ និងបច្ច័យជូនដល់វត្តចំនួន៧ ដោយក្នុងមួយវត្តទទួលបាននូវ៖ សា្លដក២ សម្រាប់ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រេីប្រាស់ជាច្រើនមុខ និងបច្ច័យសម្រាប់កសាងវត្តនីមួយៗចំនួន ២លាន៧០ម៉ឺនរៀល និងថវិកា៥០ដុល្លារ ដោយឡែកព្រះចៅអធិការវត្ត៧អង្គ​ ក្នុងអង្គនីមួយៗចំនួន ៣០ម៉ឺនរៀល​ និង៥០ដុល្លារ និងរាប់បាត្រព្រះសង្ឃ ៣៥អង្គ ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។ បន្ថែមពីលើនេះ បានចែកទេយ្យទានជូនដល់យាយជី តាជី បងប្អូនជាពលរដ្ឋក្នុងមូលដ្ឋាន កងកម្លាំងការពារសន្តិសុខ និងកុមារា កុមារី ផងដែរ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន

=======

ព័ត៌មានដែលជាប់ទាក់ទង