វគ្គ១.ផ្អាកហើយ!សំណង់ភូមិគ្រឹះធំមួយកន្លែង សាងសង់ដោយអត់ច្បាប់នៅក្រុងអរិយក្សត្រ ផ្អាកហើយ!សំណង់ភូមិគ្រឹះធំមួយកន្លែង សាងសង់ដោយអត់ច្បាប់នៅក្រុងអរិយក្សត្រ ព័ត៌មានជាតិ

By សហការី | 03/31/2026
ខេត្តកណ្ដាល៖ សំណង់ភូមិគ្រឹះ១កន្លែង ស្ថិតនៅសង្កាត់អរិយក្សត្រ កំពុងដំណើរ ការសាងសង់យ៉ាងសកម្មមមាញឹក នៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល ក្រុមជាងបានអះអាងយ៉ាងប្រាកដ ប្រជាប្រាប់អ្នកសារព័ត៌មាន មិនទាន់មានច្បាប់ទម្លាប់នៅឡើយទេ។ អាជ្ញាធរក្រុងអរិយក្សត្របានអះអាងនៅថ្ងៃទី ៣០ខែមីនាថា នឹងចុះទៅផ្អាកសកម្មភាពសាង សង់ក្នុងពេលបន្តិចទៀតនេះ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់នោះប្រាប់ថាដំណើរការសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃ១បានដំណើរការយូរណាស់មកហើយ ប៉ុន្តែហេតុអ្វីបានជាអាជ្ញាធរមើលមិនឃើញ ហើយបណ្ដែតបណ្ដោយឲ្យសំណង់អត់ច្បាប់ដំណើរការយ៉ាងគឃ្លើនដូច្នេះ។ ភាពព្រងើយកន្តើយតាំងពីដើមទីចំពោះសំណង់១កន្លែងនេះ របស់អាជ្ញាធរធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យ។

ក្រុងអរិយក្សត្រកំពុងមានការអភិវឌ្ឍខ្លាំង លើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ! ការកសាងលំនៅដ្ឋានក៏ដូចជាសំណង់ផ្សេងៗត្រូវមានការយកចិត្តទុកដាក់ពិនិត្យពីច័យពីស្ថាប័នជំនាញក៏ដូចជាអាជ្ញាធរ ដើម្បីឲ្យមានភាពប្រាកដប្រជាថា សំណង់នោះមានច្បាប់ទម្លាប់ត្រឹមត្រូវ និងអនុវត្តឲ្យបានប្លង់គោលរបស់អាជ្ញាធរសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

ពាក់ព័ន្ធនឹងសំណងអត់ច្បាប់ខាងលើនេះ លោកចាន់តារា អភិបាលក្រុងអរិយក្សត្រមានប្រសាសន៍ប្រាប់ពេញចិត្តមេឌា នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ នេះអោយដឹងថា”ថ្ងៃបន្តិចរដ្ឋបាលក្រុងនិងចេញលិខិតផ្អាកហើយ, ផ្អាកបណ្ដោះអាសន្នរង់ចាំលិខិតអនុញ្ញាតធ្លាក់មកសិន ទើបអនុញ្ញាតឲ្យធ្វើទៀត,លោកបានបញ្ចាក់បន្ថែមថានិងមន្ត្រីយកលិខិតផ្អាកទៅបិទនៅមុខទីតាំង,ប្រាប់ទៅជាងណែនាំ និងប្រាប់ទៅម្ចាស់ទៀត”។

ប្រជាពលរដ្ឋចង់ឃើញមានការអនុវត្តច្បាប់ស្មើគ្នាជា ពិសេសបញ្ហាសំណង់ពីព្រោះថា នៅក្រុងអរិយក្សត្រមានការអភិវឌ្ឍខ្លាំង និងលឿនរហ័ស ដូច្នេះទាមទារឲ្យមានការពិនិត្យពិច័យឲ្យបានល្អិតល្អន់ ចំពោះសំណង់ដែលកំពុងសាងសង់ថាតើត្រូវតាមបទដ្ឋានបច្ចេកទេសនិងមានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬ?៕

ប្រភព ព័ត៌មាន ពេញចិត្ត មេឌា

ព័ត៌មានដែលជាប់ទាក់ទង