ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យ លោកស្នងការរងខេត្តបន្ទាយមានជ័យ សហការ ជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសមក ទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិ បណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យ ចាកចេញពីប្រទេស។

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យ លោកស្នងការរងខេត្តបន្ទាយមានជ័យ សហការ ជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសមក ទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិ បណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យ ចាកចេញពីប្រទេស។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀត ឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបាន លឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។
ឯកឧត្តមអភិសន្តិបណ្ឌិត ជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា…៕
ផ្សាយ:ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
ដោយ: សៅ វាសនា(HarryVS)
ប្រភព: (អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ)



