ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពផ្សព្វផ្សាយស្ថានភាពទេសចរណ៍ កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មាន ក្លែងក្លាយ។

(រាជធានីភ្នំពេញ): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​នេះ បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួល ឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។

ពិធីនេះប្រារព្ធឡើងនៅសាលចតុមុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិ កា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ ដ្ឋាន អគ្គនាយិកាព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ សមាគមសារព័ត៌មាន និង អ្នកសារព័ត៌មានជាច្រើនរយនាក់។

ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ​ និងពិភាក្សាអំពី ស្ថានភាពវិស័យទេសចរណ៍កម្ពុជា ក្នុងបរិបទតំបន់ និង ពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងឆាប់ រហ័ស និងភាពមិនប្រាកដប្រជា ដោយផ្តោតលើឱកាស ការប្រឈម និងយុទ្ធសាស្រ្តកែលម្អដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ឲ្យមានភាពរឹងមាំ និងប្រកួតប្រជែងបាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុង សតវត្សរ៍ទី២១ សង្គ្រាមមិនតែងតែប្រើអាវុធទេ ប៉ុន្តែពេលខ្លះប្រើ «ព័ត៌មាន ជាឧបករណ៍ ហើយការប្រកួតប្រជែងរវាងប្រទេស មិនមែនកើតឡើងតែតាមវិស័យសេដ្ឋកិច្ច ឬយោធាទេ ប៉ុន្តែក៏ កើតឡើងក្នុងលំហព័ត៌មានផងដែរ។ ប្រទេសដែលអាចការពារ ការពិតរបស់ខ្លួនបាន គឺជាប្រទេសដែលអាចការពារកិត្តិយស និងផលប្រយោជន៍របស់ខ្លួនបាន។ ឯកឧត្តម រដ្ឋមន្ត្រី បានគូស បញ្ជាក់ថា ព័ត៌មានក្លែងក្លាយ មិនមែនគ្រាន់តែជាព័ត៌មានមិន ត្រឹមត្រូវទេ ប៉ុន្តែជាបញ្ហាប្រឈមផ្នែកសន្តិសុខ ព័ត៌មាន ដែល អាចប៉ះពាល់ដល់ទំនុកចិត្តសង្គម ប៉ះពាល់ដល់សេដ្ឋកិច្ច និងប៉ះ ពាល់ដល់រូបភាពជាតិ។ ព័ត៌មានក្លែងក្លាយអាចបំផ្លាញទំនុកចិត្ត បំផ្លាញសេដ្ឋកិច្ច និងបំផ្លាញមុខមាត់ប្រទេសមួយបាន ដោយ មិនចាំបាច់មានការបាញ់គ្រាប់កាំភ្លើងមួយគ្រាប់ឡើយ។ នេះ ហើយជាមូលហេតុដែលយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយរបស់ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាយុទ្ធនាការ ផ្នែកព័ត៌មានតែប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការការពារ អធិបតេយ្យភាពព័ត៌មាន ការពារសន្តិសុខជាតិ និងការការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់កម្ពុជា។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មិនមែនជាការងាររបស់ក្រសួងព័ត៌មានតែមួយទេ។ វាត្រូវការការចូលរួមពី៖ ស្ថាប័នរដ្ឋ, សារព័ត៌មាន, វិស័យឯកជន, អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ។នេះគឺជាការងារជាតិដែលត្រូវការ ការចូលរួមជាតិ។ ឯកឧត្តមនេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ព័ត៌មាន និងទេសចរណ៍ គឺជារឿងតែមួយក្នុងសម័យឌីជីថល។ នៅសម័យបច្ចុប្បន្ន មុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយ ពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ។ បើព័ត៌មាន អវិជ្ជមាន ត្រូវបានបំផ្លើស នោះទេសចរណ៍នឹងរងផលប៉ះពាល់។ ប៉ុន្តែបើ ព័ត៌មានវិជ្ជមានត្រូវបានផ្សព្វផ្សាយ ដោយការពិត នោះវានឹង ក្លាយជាផ្លូវសម្រាប់ការទាក់ទាញពិភពលោក។ ដូច្នេះ ការ ការពារព័ត៌មានពិត គឺជាការការពារវិស័យទេសចរណ៍។ នៅ ក្នុងសម័យបណ្តាញសង្គម មនុស្សម្នាក់ៗមានតួនាទីដូចជា មជ្ឈមណ្ឌល ផ្សព្វផ្សាយតូចមួយ។ រាល់ការចែករំលែកមួយ អាចក្លាយជាការជួយកសាង ឬបំផ្លាញរូបភាពប្រទេស។ ព័ត៌មានពិតថ្ងៃនេះ គឺជាកំណើនសេដ្ឋកិច្ចថ្ងៃស្អែក៖ ការការពារ ភាពជឿជាក់ព័ត៌មាន គឺជា ការការពារឱកាសការងារ ការពារ ចំណូលពីទេសចរណ៍ និងការពារកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនពី ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែល មានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស និង ផែនការ យុទ្ធសាស្រ្តគន្លឹះរបស់ក្រសួង ទេសចរណ៍ ឆ្នាំ២០២៦ ដោយ អនុវត្តតាមអន្យាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺក្រសួងទេសចរណ៍ បានគិតគូរជាយុទ្ធសាស្ត្រ ដើម្បីសម្រេចនូវគោលដៅទាក់ទាញទេសចរអន្តរជាតិ និងជំរុញ ចលនាទេសចរជាតិក្នុងរដូវកាលបៃតង នៅតាមគោលដៅ ទេសចរណ៍ ធំៗចំនួន ៤តំបន់ មានជាអាទិ៍ តំបន់ភ្នំពេញ និងជុំ វិញ, តំបន់វប្បធម៌ និងប្រវត្តិសាស្ត្រ, តំបន់ឆ្នេរ, និងតំបន់ អេកូ ទេសចរណ៍។ ទន្ទឹមនឹងការកំណត់តំបន់គោលដៅទេសចរណ៍ ក្រសួងទេសចរណ៍ក៏បានកំណត់ទីផ្សារ គោលដៅច្បាស់លាស់ ដើម្បីសម្រួចយុទ្ធសាស្ត្រ និងធ្វើយ៉ាងណាដាក់ចេញផែនការ សកម្មភាពឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដែលទីផ្សារ អតិថិជនគោលដៅសម្រាប់រដូវកាលបៃតង។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងនូវ យុទ្ធនា ការ “ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦” មានចក្ខុ វិស័យបង្កើនភាពទាក់ទាញទេសចរ អន្តរជាតិ ជំរុញចលនា ទេសចរក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន គ្រប់ខែ ជាពិសេស បំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាល បៃតងដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា ធ្វើឱ្យកម្ពុជា ទទួល បានកំណើនទេសចរពេញមួយឆ្នាំ។ រដូវកាលបៃតងនេះ នឹងជំនួសវិញនូវផ្នត់គំនិតចាក់ស្រេះក្នុងវិស័យ ទេសចរណ៍ ឬ អ្នកផ្តល់សេវាកម្មទេសចរណ៍ពីការចាត់ទុកថារដូវកាលនេះគឺជា រដូវកាលខ្សត់ភ្ញៀវ (Low Season) ផ្ទុយទៅវិញ ការកំណត់ ឡើងវិញនូវ “រដូវកាលបៃតង” គឺផ្តោតទៅលើពេលវេលានៃ ភាពស្រស់ស្អាត ភាពពិតប្រាកដ និងដំណើរកម្សាន្តផ្សងព្រេង ដែលផ្តល់ឱ្យទេសចរនូវទស្សនថ្មីអំពីទេសភាពចម្រុះ និងគួរឱ្យ ទាក់ ទាញរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងពីសារៈ សំខាន់នៃការសហការរវាងវិស័យព័ត៌មាន និងវិស័យ ទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ។ នៅក្នុងឱកាសនេះដែរ ក៏មានការចាក់បញ្ចាំងវីដេអូស្តីពី «យុទ្ធនាការទស្សនា កម្ពុជានារដូវកាលបៃតង» និងយុទ្ធនាការ និយាតថាទេចំពោះព័ត៌មានក្លែងក្លាយ « Say No to Face News » ក្នុងព្រះរាជាណាចក្រកម្ពុជា ៕

 

ផ្សាយ​:ថ្ងៃទី​១ ខែមេសា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

📷ក្រសួង​ព័ត៌មាន​

 

 

ព័ត៌មានដែលជាប់ទាក់ទង