មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននិមន្តព្រះអង្គធម្មវនរាសី ចន្ទមុន្នី សូត្រមន្ត លើករាសីដល់ថ្នាក់ដឹកនាំនិងមន្ត្រី មន្ទីរប្រឆាំងគ្រឿងញៀន និង ឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធកងកម្លាំងដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ

(រាជធានីភ្នំពេញ)៖ ក្នុងបរិយាកាសរីករាយនៃការត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នាសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននិង លោកជំទាវ ឆាយ សាលីន បាននិមន្តព្រះអង្គធម្មវនរាសី ចន្ទមុន្នី ដើម្បីសូត្រមន្ត លើករាសី និងសុំសេចក្តីសុខសិរីសួស្តី ជ័យមង្គល ដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង បានឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃកងកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែល បានពលីដើម្បីបុព្វហេតុជាតិមាតុភូមិផងដែរ។
ជាកិច្ចដ៏សំខាន់ក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សា វ៉ាត់ និងលោកជំទាវ ក៏បានរៀបចំពិធីឧទ្ទិសកុសលផលបុណ្យ ទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន នាយនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានលះបង់សាច់ ស្រស់ឈាមស្រស់ បូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។ ទន្ទឹម នឹងនេះ កុសលផលបុណ្យក៏ត្រូវបានឧទ្ទិសជូនដល់វីរកងទ័ព កម្ពុជាគ្រប់ជំនាន់ ដែលបានពលីក្នុងការការពារបូរណភាពទឹកដី នាំមកនូវសុខសន្តិភាពជូនប្រជាជនរហូតមកដល់សព្វថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សា រ៉ាត់ ក៏បានរំលឹក និងកោតសរសើរដល់កងកម្លាំងនគរបាលនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងចុះ បង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ការងារដ៏គ្រោះថ្នាក់ និង ស្មុគស្មាញនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការថែរក្សាសន្តិសុខ សង្គម ជាពិសេសការទប់ស្កាត់គ្រឿងញៀនមិនឱ្យរីករាលដាល ដល់យុវជន៕
ផ្សាយ:ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷នគរបាលជាតិ












