ក្រុងអរិយក្សត្រ! សញ្ញាសង្ស័យ ក្រុមហ៊ុនកំពុងដរ អរិយក្សត្រត្រើយខាងកើត កំពុងរំលោភបំពានដីមួយកន្លែង ចាក់ដីនិងសាងសង់អគារមួយយ៉ាងធំនៅលើដីជាសម្បត្តិសាធារណៈរបស់រដ្ឋធ្វើជាអាជីវកម្មផ្ទាល់ខ្លួន

យោងទៅតាមការធ្វើបទសម្ភាសន៍លោក ចាន់ តារា អភិបាលនៃគណៈអភិបាល ក្រុងអរិយក្សត្រ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកបានលើកឡើងថា មិនមែនជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនទេ ស្ថិតក្នុងដីរបស់រដ្ឋដែលត្រូវរៀបចំដាំដើមឈើ និងសួនច្បារ។

ចំពោះដីដែលសាងសង់អាគារខាងលើនោះ គឺនៅតែជាដីកម្មសិទ្ធិរបស់រដ្ឋដដែល សូមលោកចៅសង្កាត់ជ្រាបជាព័ត៌មាន។

ករណីសាងសង់សំណង់រឹង បុកគ្រឹះ រំលោភ យកដីច្រាំងទន្លេសាងសង់អគារ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចកំពុងចម្លងត្រើយខាងកើត សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល សូមមន្ត្រី ប្រចាំតំបន់ចុះត្រួតពិនិត្យផងទាន  វគ្គ១
ផ្សាយចេញនៅថ្ងៃទី ០២ខែមេសាឆ្នាំ២០២៦
ខេត្តកណ្តាល  ៖ មានករណី បុកគ្រិះសាងសង់សំណង់រឹង រំលោភបំពានដីចំណីច្រាំងទន្លេសាងសង់អគារ ស្ថិតនៅ សង្កាត់អរិយក្សត្រ  ខេត្តកណ្តាល យ៉ាងគឃ្លើន ចំណែកមន្ត្រីប្រចាំតំបន់កំពុងតែដេកលុងលក់ មើលមិនឃើញ
តើការចាក់ដីចូលច្រាំងទន្លេ សាងសង់អគារខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។

តើសំណង់រឹងខាងលើនោះធ្វើទុកសម្រាប់ប្រើប្រាស់ជាសម្បត្តិសាធារណៈឬមួយយ៉ាងណា?

អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់សំណង់សាងសង់បុកគ្រិះសាងសង់សំណង់រឹង ទាំងបំពាន រំលោភលើដីច្រាំងទន្លេ សាងសង់អគារ លើដីដែលជាសម្បត្តិរបស់រដ្ឋ
យោងតាមរូបភាពសារព័ត៌មានយើង បានចុះថតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើសំណង់រឹងខាងលើ រឹងជាងការអនុវត្តច្បាប់  ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានយើងស្នើសុំ លោក កាន ណារិទ្ធប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលបុកគ្រិះសាងសង់សំណង់រឹង បុកគ្រឹះ ចូលដីច្រាំងទន្លេ សាងសង់អគារដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា  លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាលនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ  ដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល  និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។

ព័ត៌មានដែលជាប់ទាក់ទង