អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បេីក​ប្រតិបត្តិ​ការចុះបង្រ្កាបការជូញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ​ចំនួន២២ នាក់(ចិន​ ខ្មែរ​ និង វៀតណាម)​ និងដកហូតសារធាតុញៀន​ជាង២០០​ គីឡូក្រាម.

(ខេត្ត​ព្រះសីហនុ)​៖ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីករណីផលិត ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ (ស្រី៣) ជនជាតិចិន ចំនួន១៨នាក់ , ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី) ជនជាតិខ្មែរ ចំនួន៣នាក់ (ស្រី១នាក់)

កម្លាំងបានចាប់យកវត្ថុតាងរួមាន៖

១-ហេរ៉ូអ៉ីន (HEROINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៨៦០.២៩ ក្រាម

២- កូកាអ៉ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧.៣០ ក្រាម

៣- កេតាមីន (KETAMINE) ចំនួន៤គីឡូ ទម្ងន់សុទ្ធ ៥២៤.២៤ ក្រាម

៤- មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូទម្ងន់សុទ្ធ ៤៩៤ ក្រាម

៥- អ៉ិចស្តាស៊ី (MDMA) ចំនួន៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧.៥២ ក្រាម

៦- កញ្ញាក្រៀម ចំនួន១គីឡូ ទម្ងន់សុទ្ធ ៧៧៨.៥៨ ក្រាម

៧- សារធាតុផ្សំ ចំនួន៥៧គីឡូ ទម្ងន់ ៨២៤.៩១ ក្រាម

៨- សារធាតុគីមីផ្សំ ចំនួន៩០គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម ,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម ។

២/ រថយន្តចំនួន ០៦ គ្រឿង

៣/ អាវុធខ្លីចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម(បង់:១,គ្រាប់ ០៣គ្រាប់)

៤/ គ្រាប់បែកដៃចំនួន ០១គ្រាប់ (ផ្លែទាប)

៥/ ម៉ូតូចំនួន ០៤ គ្រឿង

៦/ ទូរស័ព្ទចំនួន ៣៣ គ្រឿង

៧/ លិខិតឆ្លងដែន ចំនួន ០៩(ចិន ០៨ និងវៀតណាម 01)

៨/ បណ្ណការងារចំនួន ១៤ បណ្ណ(ចិន)

៩/ បណ្ណបើកបរចំនួន ០៣ បណ្ណ

១០/ គ្រាប់អាវុធវែង(AK)ចំនួន ១៦គ្រាប់

១១/ ជញ្ជីង ចំនួន ៣៨ គ្រឿង

១២/ ឧបករណ៍ផលិត ,សម្ភារៈកែឆ្នៃ និងសំបកវិចខ្ចប់ជាច្រើន។

តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងតាមការស្រាវជ្រាវរបស់ជំនាញ ដោយបច្ចុប្បន្នឈ្មោះ YU ZHI HUI ភេទប្រុស ជនជាតិចិន សង្ស័យជាមេខ្លោងធំ (កំពុងរត់គេចខ្លួន) ។

ចំពោះជនសង្ស័យទាំង២២នាក់ ជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។

 

ផ្សាយ​:ថ្ងៃទី​៥ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)​

ប្រភព​:កងរា​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង