លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោក វរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត នៅគេហដ្ឋានក្រុងភ្នំពេញ.

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន.អនុប្រធានមន្ទីរ លោកនាយ.នាយរងការិយាល័យ ក្រុមការងារយេនឌ័រ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងលោកប្រធានស្នាក់ការសន្តិសុខ២០១ អញ្ជើញចុះសួរសុខទុក្ខលោក វរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ មានជម្ងឺ កន្លងមក។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនេាះដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការខេត្ត ក៏បាននាំយកថវិកាមូលនិធិមនុស្សធម៌កងរាជអាវុធហត្ថខេត្ត និងគ្រឿងឧបភោគបរិភោគ ដូចខាងក្រោម៖
-ថវិកា ចំនួន ៤.០០០.០០០រៀល
-អង្ករ ចំនួន ៥០គីឡូក្រាម
-ទឹកបរិសុទ្ធ ចំនួន ៥កេស
-ទឹកក្រូច ចំនួន ៥កេស។
ឆ្លៀងឱកាសនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត តាកែវក៏បានជូនពរលោក វរសេនីយ៍ទោ សុខ ដារ៉ា ព្រមទាំងក្រុមគ្រួសារ ឱ្យឆាប់ជាសះស្បើយពីជម្ងឺ មានសុខភាពល្អបរិបូរណ៍ សុភមង្គលក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ផ្សាយ:ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷កងរាជអាវុធហត្ថខេត្តតាកែវ















