អភិបាល​ខណ្ឌ​ឫស្សីកែវ​ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងការពារតំបន់ច្រាំងទន្លេ​សាប ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

(រាជធានី​ភ្នំពេញ)​÷ កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលបាលខណ្ឌ បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យមើលភូមិសាស្រ្តតាមដងទន្លេទសាប ក្នុងដែនរដ្ឋបាលខណ្ឌ ដើម្បីពិនិត្យ​មេីលករណីសំណង់មិនស្របច្បាប់ សំណង់មានបញ្ហា អនាម័យបរិស្ថាន ផ្ទះបណ្តែតទឹក ដែលខុសច្បាប់តាមបណ្ដោយដងទន្លេក្នុងមូលដ្ឋានខណ្ឌឫស្សីកែ​វ។

លោកអភិបាលខណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលមូលដ្ឋានសង្កាត់ពាក់ព័ន្ធទាំងអស់ដែលជាប់នឹងដងទន្លេសាបត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ដែលមានស្ថានភាពសំណង់ខុសច្បាប់ ជាពិសេស តំបន់អនាធិបតេយ្យដែលអាចបង្កឲ្យមានកើតមានឡើងការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររបស់ខ្លួនដោយត្រូវមានវិធានការអោយបានតឹងរឹង និងចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។

ឆ្លៀត​ក្នុងឨកាស​នោះ​ លោកអភិបាល​ខណ្ឌ ក៏បានបន្តចុះសួរសុខទុក្ខ​ សំណេះសំណាលបងប្អូនប្រជាពលរដ្ឋ​ដែល​រស់នៅ​ ​និងប្រកបរបររកស៊ីក្នុងមូលដ្ឋាន​ ព្រមទាំងបានណែនាំបងប្អូនប្រជាពលរដ្ឋ​រួមគ្នា​ សម្អាត​ និងថែរក្សាបរិស្ថានតាមដងទន្លេអោយមានសណ្តាប់ធ្នាប់ ជៀសវាងសកម្មភាពណាដែលអាចធ្វេីអោយប៉ះពាល​ ឫក៏បាក់ស្រុតដល់ច្រាំងទន្លេជាដេីម៕

 

ផ្សាយ​:ថ្ងៃទី​៧ ខែសីហា​ ឆ្នាំ​២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ជិន​ ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ​(FB)

 

 

ព័ត៌មានដែលជាប់ទាក់ទង