លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អ.ដ.ក និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង០៨និ៣០នាទីព្រឹក ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អ.ដ.ក និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដែលធ្វើឡើងនៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ៕
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានថ្លែងកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹង ប្រែងយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈម និង សំណូមពរផ្សេងៗជូនដល់ប្រជាពលរដ្ឋ ប្រកប ដោយ ស្មារតីទទួលខុសត្រូវខ្ពស់ គុណភាព តម្លាភាព និងផ្តល់ នូវយុត្តិធម៌យ៉ាងពិតប្រាកដ។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ក៏បានលើក ឡើងថាកាចុះ MoU នេះមានសារៈសំខាន់ក្នុងការ បំពេញបន្ថែមលើចំណុចខ្វះខាតនៃយន្តការដែលមាន ស្រាប់ ហើយកិច្ចព្រមព្រៀងដែលទទួលស្គាល់ដោយ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមាន តម្លៃផ្លូវច្បាប់ស្មើនឹងសាលក្រមតុលាការ។ អនុស្សារណៈ នេះរួមមានកិច្ចសហការសំខាន់ៗចំនួន ៧ ចំណុច៖
១. ការចេញកំណត់បង្ហាញប្រៀបធៀប និងទទួលស្គាល់ សំណុំរឿងដែលបានដោះស្រាយរួច។
២. ការបញ្ជូនសំណុំរឿងពីមូលដ្ឋានទៅ អាជ្ញាធរជាតិដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យ និងដោះ ស្រាយ។
៣. ការផ្តល់កិច្ចសហការជូន អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការចុះដោះស្រាយវិវាទផ្ទាល់ នៅមូលដ្ឋាន។
៤. ការផ្តល់ទិន្នន័យវិវាទដើម្បីរៀបចំនយោបាយ និង ផែនការយុទ្ធសាស្ត្រជាតិ។
៥. ការរួមគ្នាសហការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
៦. ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ច ប្រជុំពង្រឹងសមត្ថភាពមន្ត្រី។
៧. ការអនុវត្តសកម្មភាពចាំបាច់ផ្សេងៗទៀតតាមការព្រម ព្រៀងគ្នា។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងថា រដ្ឋបាលខេត្តតែងតែចាត់ទុកការ ដោះស្រាយសំណើ សំណូមពរ និងបណ្តឹងរបស់ប្រជា ពលរដ្ឋជាកិច្ចការអាទិភាពប្រចាំថ្ងៃ ស្របតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ ខេត្តក៏បាននិងកំពុងបន្ត ពង្រឹងសមត្ថភាព ការទទួលខុសត្រូវ និងក្រមសីលធម៌ ដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកប ដោយ តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនមាន ការរើសអើងឡើយ។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តទទួលបានបណ្ដឹង និង សំណើផ្សេងៗសរុបចំនួន ១៦៩ ករណី ដោយក្នុងនោះ បានដោះស្រាយបញ្ចប់ ១៤ ករណី, បញ្ជូនទៅស្ថាប័ន ជំនាញ ៦៤ ករណី, រាយការណ៍ជូនថ្នាក់លើ ១៩ ករណី, រក្សាទុក ៣០ ករណី និងកំពុងបន្តដំណើរការដោះស្រាយ ចំនួន ៤២ ករណី។
ផ្សាយ:ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី(FB)








