ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ បានអញ្ជេីញ​ដឹកនាំក្រុមការងារ​ នាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យចូលបុណ្យមួយចំនួន ប្រគល់ជូនគ្រួសារនៃសព ចំនួន០១គ្រួសារ ដែលមានជីវភាពខ្វះខាត​ ក្នុងក្រុងព្រះសីហនុ​

(ខេត្តព្រះសីហនុ)​ : នៅវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ បានដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ ដោយមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ ដើម្បីចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យចូលបុណ្យមួយចំនួន ប្រគល់ជូនគ្រួសារនៃសព ចំនួន០១គ្រួសារ ដែលមានជីវភាពខ្វះខាតជាក់ស្តែង ស្ថិតក្នុងក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងនោះអំណោយ​ដែលគ្រួសារសពទទួលបានរួមមាន÷ -​-អង្ករចំនួន០១បាវ ស្មើនឹង២៥គីឡូក្រាម,

-មីខ្លាឃ្មុំ ០១កេស,

-ទឹកសុទ្ធ ០៤យួរនិងបច្ច័យចូលបុណ្យចំនួន ៤០មុឺនរៀល៕

ទាំងនេះបង្ហាញអោយឃេីញនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ក្នុងការជួយចែករំលែក និងគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងពេលជួបការលំបាក់៕

 

ផ្សាយ​:ថ្ងៃទី​១២ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ ប៊ុ​នទី​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង