ទីបំផុត! ស្ត្រីដែលជេរប្រមាថកងទព័ជួរមុខ ត្រូវបានសមត្ថកិច្ច​នាំទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបំភ្លឺជុំវិញ…

(រាជធានី​ភ្នំពេញ)​: តាមការបញ្ជាក់របស់លោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ​ ស្ត្រីម្នាក់ដែលបាននឹងកំពុងធ្វេីអោយមហាផ្ទុះកំហឹងគក្រេីកលេីបណ្តាញសង្គមជុំវិញការជេប្រមាថដល់កងទព័ជួរមុខកាលពីថ្មីៗនេះ​ ត្រូវបានកងកម្លាំងសមត្ថកិច្ច​ នាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចរាល់ហេីយ​ នាព្រឹកថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ២០២៦​ នេះ ដេីម្បី​ធ្វេី​ការសាកសួរ​ និង​បំភ្លឺ​បន្ថែមករណីដែលត្រូវបានគេចោទប្រកាន់ថា បានជេរប្រមាថទៅ លើកងទ័ពជួរមុខ។

យោងតាម​ មាត្រា៤៧២ ​ស្តីពី «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព» ក្រមព្រហ្មទណ្ឌ​នៃព្រះរាជាណាចក្រកម្ពុជា ការប្រមាថដល់កងទ័ពជួរមុខ គឺជាទង្វើដែលមិនអាចទទួលយកបាន ហេីយត្រូវប្រឈមទោស២ទៅ៥ឆ្នាំពិន័យប្រាក់ពី ៤លាន​ ទៅ១០លានរៀល ។

 

ផ្សាយ​:ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង