អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់កាលពីថ្ងៃទី១២ ខែសីហាថា កិច្ចសហប្រតិបត្តិការយោធារវាងចិន និងកម្ពុជា គឺជា កិច្ចការធម្មតា និងមិនមែនធ្វើឡើងដើម្បីប្រឆាំងនឹង ភាគីទីបី ឬពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃនោះ ទេ។

លោកបានសង្កត់ធ្ងន់ថា ចិនមានជំហរច្បាស់លាស់ ក្នុងការគាំទ្រឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះ ដោយសន្តិវិធីតាមរយៈការចរចា។ ក្នុងនាមជា មិត្តល្អរបស់ប្រទេសទាំងពីរ ចិនត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព ដើម្បី ផលប្រយោជន៍រួមនៃប្រជាជនទាំងសងខាង។
ផ្សាយ:ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)