អង្ករ​ចំនួន​ ១១តោន និងត្រី​ខ​ ៥៥កេះ ត្រូវបាន​ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ​ យកមកប្រគល់ជូនគណបក្សប្រជាជន ស្រុកព្រៃនប់​

(ខេត្តព្រះសីហនុ)​: អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល​ ត្រូវបាន​ ឯកឧត្តម​ ម៉ាង​ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងជាសមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងជាប្រធានយុវជនគណបក្សខេត្តព្រះសីហនុបានយកមកប្រគល់ជូនគណបក្សប្រជាជន ស្រុកព្រៃនប់​ នារសៀលថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២៦​។

អំណោយទាំងនោះត្រូវបានចាត់ចែងយកទៅបែងចែកបន្តដូចមានខាងក្រោម ៖

– អង្ករ ១០តោន និងត្រីខ ៥០កេស ជូនដល់ឃុំទាំង១០​ ក្នុងស្រុកព្រៃនប់​ ដោយ១ឃុំ ទទួលបានអង្ករ១តោន, ត្រីខ៥កេស​ ក្រៅពីនេះ​អង្ករ ១តោន និងត្រីខ ៥កេសទៀត ទុកជូនដល់គណបក្សស្រុក។

ក្រៅពីប្រគល់ជូន​អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បានសំណេះសំណាលយ៉ាងជិតស្និទ្ធិជាមួយបងប្អូនសមាជិកបក្ស ព្រមទាំងផ្តាំផ្ញេីការសួរសុខទុក្ខ​របស់សម្តេច​ធិបតី​ និងលោកជំទាវ,​ សម្តេច​តេជោ​ ហ៊ុន​ ​សែន​ ប្រធាន​គណបក្ស​ និងលោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ា​នី​ ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរយកចិត្តទុក្ខដាក់ និងជ្រុំជ្រែងដល់សមាជិកគណបក្សទូទាំងរាជធានីខេត្ត/ក្រុង​ ។

 

ផ្សាយ​:ថ្ងៃទី​១៥ ខែសីហា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷​ម៉ាង​ស៊ីណេត​/Mang​Sineth​

 

 

ព័ត៌មានដែលជាប់ទាក់ទង