ផ្ទុះការភ្ញាក់ផ្អេីលជាខ្លាំង ក្រោយប្រជាពលរដ្ឋក្នុងតំបន់បានប្រទះឃេីញទារកដែលទេីបនឹងកេីតត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកមកទម្លាក់ចោលនៅចំណុចវត្តកំបូល រាជធានីភ្នំពេញ

(រាជធានីភ្នំពេញ): ផ្ទុះការភ្ញាក់ផ្អេីលជាខ្លាំង ក្រោយប្រជាពលរដ្ឋក្នុងតំបន់បានប្រទះឃេីញទារកដែលទេីបនឹងកេីតត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកមកទម្លាក់ចោលនៅចំណុចវត្តកំបូល ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ
ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញដោយមានការយកចិត្តទុកដាក់ពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល នៅយប់ថ្ងៃទី១៨ ខែឆ្នាំដដែល លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលេីករណីប្រជាពលរដ្ឋប្រទះឃើញកូនទារកដោយផ្ទាល់ បន្ទាប់ពីបានឃើញស្ថានការណ៍បែបនេះ ទេីបដឹងថាទារកដែលគេយកមកទុកចោលគឺជាក្មេងស្រី លោកអធិការ បានបញ្ជូនទារកខាងលេីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកបែកចាន ដើម្បីតាមសុខភាព៕
បច្ចុប្បន្នទារកនោះកំពុងតែត្រូវបានរពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រ-អ្នកគ្រូពេទ្យ៕
ផ្សាយ:ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷អធិការ ខណ្ឌកំបូល
